Connect with us

ជីវិតកម្សាន្ដ

កូនប្រុសឈានជើងប្រឡូកសិល្ប:ដំបូង លោកផាណូ ស្នើមហាជនឱ្យគាំទ្រនិងទុកក្នុងបេះដូង

បានផុស

នៅ

លោក ផាណូ ដែលជាស្វាមីតារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បានបង្ហាញអារម្មណ៍រំភើបនិងសប្បាយចិត្តក្រោយដែលកូនប្រុសឈ្មោះ ស្កាយ សម្រេចចិត្តជ្រើសដើរតាមគន្លងម្តាយដោយចូលប្រឡូកក្នុងវិថីសិល្ប:។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នាដែលកូនប្រុសឈ្មោះ ស្លាយ ចាប់ផ្តើមជីវិតក្នុងវិថីសិល្ប:នេះដែរស្វាមីអ្នកនាង ខាត់ សុឃីម, លោក ផាណូ ក៏បានពោលពាក្យទៅកាន់អ្នកគាំទ្រដោយលោកស្នើឱ្យទស្សនិកជនយកកូនម្នាក់ដាក់ក្នុងបេះដូងតាមការគាំទ្រផងដែរ។

លោក ផាណូ បានរៀបរាប់ថា “ឥឡូវនេះកូនប្រុសរបស់ខ្ញុំបានឈានជើងចូលសិល្បៈហើយ សូមគោរពផ្ញើរូបគាត់ក្នុងបេះដូងគ្រប់គ្នាផងទាំងបងប្អូនសិល្បៈក៏ដូ ចជាទស្សនិកជនទូរទាំងប្រទេស ជួយមើលថែប្រដៅផងបើសិនជាកូនខ្ញុំបាទ មានចរិតមិនល្អមិនចេះជម្រាបសួរមិនចេះគោរពរៀមច្បង ឬទស្សនិកជនបងប្អូនអាចទាក់ទងមកខ្ញុំបាន”។

ជាមួយគ្នានៃការប្រកាសដំណឹងនេះដែរក៏មានមហាជនអ្នកគាំទ្រមួយចំនួនបានចូលរួមអបអរជូនពរឱ្យកូន លោក ផាណូ និងអ្នកនាង ខាត់ សុឃីម គឺ ស្កាយ ទទួលបានជោគជ័យលើវិថីមួយនេះដូចម្តាយរបស់គេផងដែរ។

ជាការពិតណាស់ សម្រាប់ចំណងស្នេហារបស់តារាស្រី អ្នកនាង ខាត់សុឃីម និង ស្វាមី លោក អុិន សុ​បញ្ញា ហៅ ផា​ណូ បើគិតមកទល់ពេលនេះ បានចាប់ផ្តើមឡើងមានរយ:ពេលជាង ១០ឆ្នាំ មកហើយដោយចំណងដៃអាពាហ៍ពិពាហ៍ពួកគេទទួលបានការសរសើរផងដែរ៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម