ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ព្រមានវាយប្រហារអ៊ីរ៉ង់ឱ្យខ្លាំងក្លា ជាការតបស្នងនៃការពលីរបស់យោធាអាមេរិក
ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់លើប្រទេសនានាក្នុងមជ្ឈិមបូព៌ា បណ្តាលឱ្យមានទាហានអាមេរិកស្លាប់និងរបួស ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ការវាយប្រហារយោធាចុងក្រោយបំផុតលើអ៊ីរ៉ង់ កំពុងត្រូវបានអនុវត្ត ដើម្បីជាការគោរពដល់សមាជិកយោធាអាមេរិកដែលត្រូវបានសម្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន TRT World នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ។

លោក ត្រាំ ប្រាប់អ្នកយកព័ត៌មានថា៖ « យើងបានវាយប្រហារពួកគេយ៉ាងខ្លាំងម្តងទៀតនៅយប់នេះ ហើយយើងនឹងធ្វើដូច្នេះ ដើម្បីជាកិត្តិយសដល់អ្នកស្នេហាជាតិដ៏អស្ចារ្យ ប្រហែលជា ៣នាក់! ហ្នឹងហើយប្រហែលជា ៣នាក់»។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន ពេលលោកបានវិលត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup) ដោយបន្ថែមថា៖ « យើងនឹងវាយប្រហារអ៊ីរ៉ង់ម្តងទៀតនៅយប់នេះ ដើម្បីជាកិត្តិយសដល់ទាហានអាមេរិក! កងកម្លាំងអាមេរិកបានវាយប្រហារយ៉ាងខ្លាំងលើអ៊ីរ៉ង់នៅយប់នេះ»។
លោក ត្រាំ បន្ថែមថា៖ « យើងមានអារម្មណ៍មិនល្អខ្លាំង ពេលសួរអំពីការស្លាប់របស់យោធា! អ្នកស្លាប់បានប្រយុទ្ធ ដើម្បីកុំឱ្យអ៊ីរ៉ង់អាចមានអាវុធនុយក្លេអ៊ែរ»។
គួរបញ្ជាក់ថា បញ្ជាការកណ្តាលសហរដ្ឋអាមេរិក(CENTCOM) បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានចាប់ផ្តើមការវាយប្រហារថ្មីមួយប្រឆាំងនឹងអ៊ីរ៉ង់ ដោយចាប់ផ្តើមនៅម៉ោង ៧យប់ ដែលជាយប់ទី៩ នៃប្រតិបត្តិការយោធាជាប់ៗគ្នា។
CENTCOM បន្ថែមថា ការវាយប្រហារទាំងនោះ មានគោលបំណងធ្វើឱ្យចុះខ្សោយនូវសមត្ថភាពយោធាអ៊ីរ៉ង់បន្ថែមទៀត ប្រើ ដើម្បីកំណត់គោលដៅលើការដឹកជញ្ជូនពាណិជ្ជកម្ម និងនាវិកស៊ីវិល ឆ្លងកាត់ច្រកសមុទ្រ Hormuz ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


