ព័ត៌មានអន្ដរជាតិ
តួកគី ជំរុញឱ្យអាមេរិក និងអ៊ីរ៉ង់ វិលត្រឡប់ទៅរកកិច្ចព្រមព្រៀងការទូតវិញ
រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានអំពាវនាវឱ្យមានការស្តារឡើងវិញនូវអនុស្សរណៈនៃការយោគយល់គ្នា រវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ដើម្បីដោះស្រាយវិបត្តិដែលកំពុងកើតមានឡើង។

យោងតាមសារព័ត៌មាន TRT World ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសកាតា កាលពីថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ លោក Fidan បានបញ្ជាក់ថា តួកគី កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយទីក្រុងដូហា ដើម្បីប្រើប្រាស់គ្រប់បណ្តាញការទូតទាំងអស់ ក្នុងការបន្ធូរបន្ថយភាពតានតឹង។
លោក Fidan បានសម្តែងការព្រួយបារម្ភថា អរិភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ កំពុងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងបង្កើនហានិភ័យនៃជម្លោះដែលកាន់តែរីកធំ ដែលអាចនាំឱ្យមានអស្ថិរភាពកាន់តែខ្លាំង។
លោកបានរំលឹកឡើងវិញថា កាលពីពេលកន្លងទៅ ក្រោមការសម្របសម្រួលពីប៉ាគីស្ថាន ព្រមទាំងការចូលរួមយ៉ាងសកម្មពីកាតា និងការគាំទ្រពីតួកគី ភាគីពាក់ព័ន្ធធ្លាប់បានរៀបចំអនុស្សរណៈនៃការយោគយល់គ្នាមួយ ប៉ុន្តែចាប់តាំងពីពេលនោះមក ដំណើរការការទូតនេះត្រូវបានបោះបង់ចោល។ លោកបានសង្កត់ធ្ងន់ថា គ្រប់ភាគីចាំបាច់ត្រូវវិលត្រឡប់ទៅរកចំណុចនោះវិញជាបន្ទាន់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


