កីឡា
គ្រូឥណ្ឌូណេស៊ី លើកឡើងថា ប៉ះកម្ពុជា យប់នេះ ត្រូវគិតឲ្យវែងឆ្ងាយ មិនត្រូវមើលស្រាលដៃគូ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងប្រកួតជាមួយ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី វេលាម៉ោង ៨:៣០នាទី យប់ថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ ២០២៦ នេះ វគ្គសន្សំពិន្ទុក្នុងពូល លើកទី២ ពានរង្វាន់ ASEAN Championship ឆ្នាំ ២០២៦។

នេះជាការប្រកួតសន្សំពិន្ទុលើកទី២ របស់ ក្រុមបាល់ទាត់កម្ពុជា បន្ទាប់ពីការប្រកួតទី១ បានចាញ់ សិង្ហបុរី ដោយលទ្ធផល ២-១ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ចំណែកម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ជាការប្រកួតសន្សំពិន្ទុលើកទី១ នៅក្នុងផ្ទះរបស់ខ្លួនតែម្តង។
លោក John Herdman គ្រូបង្គោលជម្រើសជាតិឥណ្ឌូណេស៊ី បានលើកឡើងថា កម្ពុជាជាក្រុមខ្លាំងមួយ និងជាដៃគូតឹងតែង ដោយសារពួកគេបានរៀបចំក្រុមយ៉ាងល្អ។ កត្តាសំខាន់គឺក្រុមរបស់លោកត្រូវផ្តោតយកចិត្តទុកដាក់ ដោយប្រកាន់ភ្ជាប់នូវអត្តសញ្ញាណបច្ចេកទេស ការទំនាក់ទំនងជាក្រុម និងកុំបង្កើតឲ្យមានកំហុស ជាជាងការដាក់សម្ពាធខ្លាំងដោយមើលស្រាលដៃគូ។

លោកបានសង្កត់ធ្ងន់ថា ៖«ក្រុមរបស់យើងត្រូវលេងតាមដំណាក់កាល ផ្តោតការយកចិត្តទុកដាក់ជាក្រុមជាចម្បង។ ការប្រកួតនេះមិនមែនជាការប្រកួតចុងក្រោយទេ ហើយបើមានគ្រាប់បាល់ ក៏មិនមែនជាគ្រាប់បាល់ចុងក្រោយនៃព្រឹត្តិការណ៍នេះដែរ»។

ចំណែកលោក Koji Gyotoku គ្រូបង្វឹកកម្ពុជា បានលើកឡើងថា លោកមានពេលវេលាតិចក្នុងការត្រៀមខ្លួន ប៉ុន្តែក្រុមរបស់លោកត្រូវតែផ្តោតយកចិត្តទុកដាក់មែនទែនសម្រាប់ការប្រកួតនេះ។ ក្រុមរបស់លោកកំពុងស្ថិតក្នុងដំណាក់កាលស្តារឡើងវិញ ដូច្នេះមិនទាន់មានស្ថិរភាពរឹងមាំឡើយ។ កីឡាករមួយចំនួនមិនទាន់មានលក្ខខណ្ឌពេញល្អ។ ការបាត់បង់ម្ចាស់ការក្នុងការគ្រប់គ្រងបាល់ចុងម៉ោងជាបញ្ហារបស់ក្រុម។
ប្រវត្តិជួបគ្នា ៧ លើកចុងក្រោយ គិតចាប់តាំងពីឆ្នាំ ២០០៤ មក កម្ពុជា មិនធ្លាប់ឈ្នះឥណ្ឌូណេស៊ី ឡើយពោលគឺចាញ់ទាំងអស់។
ប្រវត្តិជួបគ្នា កម្ពុជា ចាញ់ទាំង ៧ ប្រកួតចុងក្រោយ
- ចាញ់ ២-១ (ពាន ASEAN Championship 2023)
- ចាញ់ ៤-២ (ពាន ASEAN Championship 2021)
- ចាញ់ ៣-១ (មិត្តភាព ២០១៧)
- ចាញ់ ២-០ (មិត្តភាព ២០១៧)
- ចាញ់ ១-០ (មិត្តភាព ២០១៤)
- ចាញ់ ៤-០ (ពាន ASEAN Championship 2008)
- ចាញ់ ៨-០ (ពាន ASEAN Championship 2004)

អត្ថបទ៖ វិរបុត្រ
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


