កូវីដ-១៩
អាមេរិកជោគជ័យចាក់វ៉ាក់សាំងការពារមនុស្សចាស់ ខណៈយុវវ័យវិញកំពុងរងគ្រោះខ្លាំងឆ្លងវីរុសបំប្លែងខ្លួនថ្មី
អ្នកជំនាញនៅសហរដ្ឋអាមេរិកនិយាយថា សញ្ញានៃភាពជោគជ័យរបស់ប្រទេសក្នុងការការពារមនុស្សចាស់តាមរយៈការចាក់វ៉ាក់សាំងកំពុងជោគជ័យ ខណៈពេលដែលមនុស្សវ័យក្មេងនិងវ័យកណ្ដាល បានឆ្លងវីរុសបំប្លែងខ្លួនថ្មីនៃរលកទីបួនច្រើនឡើងៗ រហូតដល់ចូលបន្ទប់សង្គ្រោះបន្ទាន់(ICU)។

វេជ្ជបណ្ឌិត Vishnu Chundi អ្នកឯកទេសខាងជំងឺឆ្លងនិងជាប្រធានក្រុមការងារនៃកូវីដ នៅសមាគមវេជ្ជសាស្ត្រ Chicago បានមានប្រសាសន៍ថា ” ឥឡូវយើងកំពុងមើលឃើញមនុស្សអាយុ ៣០ , ៤០ និង ៥០ ឆ្នាំជាយុវជនដែលកំពុងប្រឈមខ្លាំងជាងមនុស្សចាស់ ដោយសារមួយចំនួននៃពួកគេគឺមិនទាន់បានចាក់វ៉ាក់សាំង ” ។
ការគ្របដណ្ដប់កូវីដ ១៩ ក្នុងចំណោមប្រជាជនវ័យក្មេង
នៅទូទាំងប្រទេសមនុស្សពេញវ័យមានអាយុក្រោម ៥០ ឆ្នាំបច្ចុប្បន្ននេះ គឺជាអ្នកជំងឺកូវីដដែលភាគច្រើនស្នាក់នៅមន្ទីរពេទ្យ ប្រហែល ៣៦%។ ចំណែកអ្នកមានអាយុពី ៥០ ទៅ ៦៤ ឆ្នាំមានចំនួនខ្ពស់បំផុតទី ២ ឬប្រហែល ៣១ ភាគរយដែលស្នាក់ក្នុងមន្ទីរពេទ្យដូចគ្នា ។ ទន្ទឹមនឹងនេះការសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងចំណោមមនុស្សអាយុ ៦៥ ឆ្នាំឡើងបានធ្លាក់ចុះគួរឲ្យកត់សម្គាល់។
ប្រហែល ៣២% នៃចំនួនប្រជាជនអាមេរិកបានទទួលថ្នាំបង្ការពេញលេញ ប៉ុន្តែភាគច្រើនគឺប្រជាជនមានអាយុលើសពី ៦៥ ឆ្នាំ ដែលជាក្រុមត្រូវបានផ្ដល់អាទិភាពនៅក្នុងដំណាក់កាលដំបូងនៃការចាក់វ៉ាក់សាំង។

ទោះបីជាការឆ្លងថ្មីកំពុងថយចុះជាបណ្ដើរៗនៅទូទាំងប្រទេសក៏ដោយ តែតំបន់ខ្លះកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹង “រលកទីបួន” នៃការឆ្លងវីរុសបំប្លែងខ្លួន B.1.1.7 ដែលត្រូវបានរកឃើញដំបូងនៅក្នុងចក្រភពអង់គ្លេស នៅក្នុងប៉ុន្មានខែថ្មីៗនេះ ។ វាត្រូវបានគេប៉ាន់ស្មានថា មានចន្លោះពី ៤០% ទៅ ៧០% ដែលមានការចម្លងរោគរាលដាលក្នុងចំណោមប្រជាជនក្មេងៗ ងាយនឹងឆ្លងជំងឺនេះ។ B.1.1.7 មិនរើសអើងតាមអាយុទេ ជាពិសេសក្រុមមនុស្សវ័យក្មេងដែលមិនទាន់ទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ ។
លោក Judith Malmgren អ្នកជំនាញផ្នែករោគរាតត្បាតនៅសាកលវិទ្យាល័យវ៉ាស៊ីនតោនមានប្រសាសន៍ថា“ យើងកំពុងស្ថិតនៅលើគ្រាប់បាល់លេងផ្សេងគ្នាទាំងស្រុង។ ការឆ្លងរាលដាលក្នុងចំណោមមនុស្សវ័យក្មេងបង្កើត អាងស្តុកទឹកនៃជំងឺ ដែលជាយថាហេតុរាលដាលដល់សង្គមដទៃទៀតដែលមិនទាន់មានប្រព័ន្ធភាពស៊ាំ” ។

មន្ទីរពេទ្យនៅទូទាំងប្រទេសភាគច្រើន មានមនុស្សវ័យក្មេងដែលឆ្លងកូវីដ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់គ្រូពេទ្យដែលបានពិពណ៌នាអំពីគ្រែមន្ទីរពេទ្យពោរពេញទៅដោយអ្នកជំងឺក្មេងៗនិងកំពុងត្រូវការមើលថែក្នុងបន្ទប់ ICU ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthis
ចុចអាន៖១០ យ៉ាងត្រូវដឹងពីជំងឺកូវីដបំប្លែងខ្លួនថ្មី ដែលឆ្លងខ្លាំងទ្វេដងរបស់អង់គ្លេស

-
ព័ត៌មានជាតិ២២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ