Connect with us

កូវីដ-១៩

គ្រូពេទ្យ​ជំនាញ​ផ្លូវ​ដង្ហើម​ថៃ ពន្យល់​ច្បាស់ៗ​ពី​អាការ​ឆ្លង​កូវីដ​បំប្លែង​ខ្លួន​អង់គ្លេស ដែល​អ្នក​គួរ​ដឹង

បានផុស

នៅ

ចំពោះ​រោគ​សញ្ញា​​អ្នក​ជំងឺ​ដែល​បាន​ឆ្លងកូវីដ​បំប្លែង​ខ្លួន​ថ្មី​របស់​​ចក្រភពអង់គ្លេស ត្រូវ​បាន​ពន្យល់​លំអិត​​ពី​អាការ​ក្រោយ​ឆ្លង​​ដោយ​គ្រូពេទ្យ​ផ្លូវ​ដង្ហើម​នៃ​ខេត្ត​ សាមុត​ សាខន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត Nittha Oer-areemitr នៃ​មន្ទីរពេទ្យ Ekachai បាន​និយាយ​ថា ​រោគ​សញ្ញា​ដែល​ទាក់ទង​នឹង​វ៉ារ្យង់​របស់​ចក្រភពអង់គ្លេស គឺ​ក្អក ​គ្រុនក្ដៅ ​និង​ហត់នឿយ​ជា​ខ្លាំង។ លោកស្រី​បាន​និយាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​មេសា​ថា “ អ្នក​ជំងឺ​ជា​ធម្មតា​មាន​រោគ​សញ្ញា​ដូច​ខាងលើ​ បន្ទាប់​ពី​ពួកគេ​បាន​ឆ្លង​ពី ៥ ទៅ ៨ ថ្ងៃ។

លោកស្រី​និយាយ​បន្ថែម​​ទៀត​ថា​ ការ​ក្អក​ត្រូវ​បាន​គេ​ឃើញ​ជា​ទូទៅ​នៅ​ក្នុង​ករណី​ផ្សេងៗ​គ្នា​​ចំពោះកូវីដ​បំប្លែង​ខ្លួន​ថ្មី។ អ្នក​ជំងឺ​ដែល​បាន​ឃើញ​ជា​ធម្មតា​មាន​អារម្មណ៍​មិន​ស្រួល​នៅ​ពេល​ដកដង្ហើម​វែងៗ។ ម្យ៉ាងទៀត​ស្លេះ​របស់​អ្នក​ជំងឺ​គឺ​ស្អិត ​ហើយ​ពេល​ខ្លះ​មាន​ឈាម​ផង​ដែរ។

ហានិភ័យ​សំខាន់ៗ​ដែល​អាច​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​នៃកូវីដបម្លែង​ខ្លួន​ថ្មី​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​ គឺ​អ្នក​ដែល​មាន​រោគ​ធាត់​និង​ទឹកនោមផ្អែម។ ចំណែក​អ្នក​ជំងឺ​ដែល​រាគ​រូស​និង​ឈឺ​បំពង់ក​ ក៏​មាន​ហានិភ័យ​ក្នុង​ការ​វិវត្ត​ទៅ​ជា​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ដូចគ្នា ។

គួរ​បញ្ជាក់​ថា​វ៉ារ្យង់​នេះ​​ឆ្លង​រាលដាល​ខ្លាំង​នៅ​ចក្រភពអង់គ្លេស​ និង​កំពុង​ជំរុញ​ឲ្យ​មាន​រលក​ទី ៣ ក្នុង​​ប្រទេស​ថៃ​ ​ដែល​ត្រូវ​បាន​នាំ​យក​ករណី​ថ្មី​ចំនួន ៦១,៦៩៩ អ្នក​ស្លាប់ ១៧៨ ករណី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖nationthailand

ចុចអាន៖១០ យ៉ាង​ត្រូវ​ដឹង​ពី​ជំងឺ​កូវីដ​បំប្លែង​ខ្លួន​ថ្មី​ ដែល​ឆ្លង​ខ្លាំង​ទ្វេដង​របស់​អង់គ្លេស

ចុចអាន៖បញ្ជាក់​ច្បាស់​ពី​ក្រសួង វិរុស​កូវីដ​បម្លែង​ខ្លួន​ថ្មី អាច​ចម្លង​មនុស្ស ៧ នាក់​ជា​មធ្យម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម