ចរាចរណ៍
រងរបួសធ្ងន់២នាក់ និងស្លាប់កុមារីម្នាក់ ខណៈរថយន្តដឹកកម្មករបុក នៅក្រុងស្វាយរៀង
ករណីគ្រោះថ្នាក់ចរាចរណ៍មួយទាំងព្រឹកព្រលឹម បណ្តាលឲ្យកុមារីម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់ ករណីនេះបានកើងឡើងកាលពីវេលាម៉ោង៥:៤៥នាទីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ០១ គីឡូម៉ែត្រលេខ ១២៥/១២៦ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកWave ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ លឹម វុទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិបឹង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ បើកបរពីជើងទៅត្បូង មានពាក់មួកសុវត្ថិភាព រងរបួសធ្ងន់។ អ្នកធ្វើដំណើរជាមួយមួយរួមមាន៖ ១. ឈ្មោះ ម៉ុញ ចាន់ធួន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិឃុំជាមួយគ្នា មិនពាក់មួកសុវត្ថិភាព រងរបួសធ្ងន់, ២. កុមារី លឹម ពិសី ភេទស្រី អាយុ០៥ឆ្នាំ រស់នៅភូមិឃុំជាមួគ្នា មិនពាក់មួកសុវត្ថិភាព ( រងរបួសធ្ងន់ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង)។ ប្រភពបានបន្តទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើ ត្រូវបានរថយន្ដដឹកកម្មករកម្មការិនី ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-3047 បានបុកម៉ូតូរងគ្រោះខាងលើ ពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួសធ្ងន់។



ក្រោយពីបន្តបង្កហេតុរួច អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ បន្សល់ទុករថយន្ដនៅកន្លែងហេតុ។ បច្ចុប្បន្នវត្ថុតាង បានរក្សាទុកនៅអធិការក្រុងស្វាយរៀង ដើម្បីស្រាវជ្រាវរកម្ចាស់យកមកដោះស្រាយគ្នាតាមផ្លូវច្បាប់ រីឯអ្នករបួស សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំណែកក្មេងស្រីខាងលើ ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



អត្ថបទ៖ ភក្ដី
សូមចុចអាន៖ គ្រាន់តែបើកឲ្យធ្វើដំណើរវិញ មួយថ្ងៃម្សិលមិញ ឆក់ជីវិតមនុស្ស ៧ នាក់លើដងផ្លូវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា