Connect with us

កូវីដ-១៩

មនុស្ស ០៤ នាក់ ចេញ​​ពី​ភ្នំពេញ តេស្ត​មាន​វិជ្ជមានកូវីដ​នៅ​ខេត្តកំពង់ធំ

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​កំពង់ធំ​បានរាយការណ៍​ករណី​រកឃើញអ្នក​វិជ្ជមាន​កូវីដ​ចំនួន ០៧ នាក់ទៀត ក្នុង​នោះមាន​​ ០៤ នាក់​ ជា​អ្នក​ដំណើរ​មក​ពី​រាជធានី​ភ្នំពេញ។

​ការ​ធ្វើ​តេស្ត​​វិភាគ​ពី​វិទ្យាស្ថានជាតិ​​សុខភាព​សាធារណៈ និង​ការធ្វើ​តេស្ត​រហ័ស (Rapid test) បង្ហាញ​លទ្ធផល​វិជ្ជមាន​លើ​មនុស្ស​ទាំង ០៧ នាក់នេះ។ យ៉ាងណា​មិញ អ្នក​វិជ្ជមាន​សុទ្ធ​តែ​ស្នាក់នៅ​នៅ​ក្នុង​មណ្ឌលចត្តាឡីស័ក ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ។

អត្តសញ្ញាណ​អ្នក​ឆ្លង​ថ្មី​នៅ​​ខេត្ត​កំពង់ធំ មាន ៤ នាក់ មក​ពីរាជធានី​ភ្នំពេញ ០២ នាក់​ មកពី​ក្រុង​ប៉ោយប៉ែត និង ០១ នាក់ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​ភូមិលាប​ទង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម