ព័ត៌មានជាតិ
កម្ពុជាចាក់វ៉ាក់សាំងជូនប្រជា ជនបានជិត២លាននាក់
គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបជិត២លាននាក់ (១,៩៣៩,៧៧៣)។នេះបើយោងតាមរបាយការណ៍របស់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា។

របាយការណ៍ដដែលបញ្ជាក់ថាការចាក់លើកទី១មានចំនួនសរុប ១,៩៣៩,៧៧៣នាក់ ខណៈចាក់លើកទី២សរុបចំចំនួ ១,១២៩,៥៦៤នាក់។ ក្នុងនោះការចាក់វ៉ាក់សាំងនៅតំបន់ក្រហមសរុបចំនួន៥៥៥,៩០៨នាក់។
គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាការបញ្ជាទិញ និងជំនួយសរុបជាង ៤ លានដូស (៤ ៥២៤ ០០០)។
វ៉ាក់សាំងទាំងនោះ រួមមានវ៉ាក់សាំងស៊ីណូហ្វាម (Sinonpharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៧ លានដូស វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលជាការបញ្ជាទិញពីប្រទេសចិនចំនួន ២.៥ លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca ) ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភព លោក(WHO)។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងស្វះស្វែងរកវ៉ាក់សាំង កូវីដ១៩ជាបន្តបន្ទាប់ទៀត ក្នុងការចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ និងដើម្បីទប់ស្កាត់ការចម្លងរាលដាលដល់ប្រជាពលរដ្ឋទូទាំងប្រទេស។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលធ្លាប់បញ្ជាក់ថា ជាផែនការលទ្ធកម្មទិញវ៉ាក់សាំង បានកើនឡើងដល់ ២៦ លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាចំនួន ១៣ លាននាក់៕ អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


