Connect with us

ព័ត៌មានជាតិ

ខេត្តតាកែវ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩​កើនឡើង​ជិត​៤០០​នាក់ ​៩០% ​ជា​កម្មករ​

បានផុស

នៅ

​គិតត្រឹមរសៀល​ថ្ងៃទី​១៦​ ខែឧសភា​ នេះ ​ខេត្តតាកែវ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​សរុប​ចំនួន​៣៩០​នាក់ ស្រី​២៥១​នាក់​ ក្នុងនោះ​ស្លាប់បាត់​បង់ជីវិត​ចំនួន​៤​នាក់ ​ដែលមាន​ប្រហែល​៩០​ភាគរយ​ជា​កម្មករ​រោងចក្រ​។​ នេះបើតាមការបញ្ជាក់របស់ លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា ​ក្នុងចំណោម​អ្នក​ឆ្លង​៣៩០​នាក់​នោះ ​តេស្តឃើញ​វិជ្ជមាន​ករណី​ថ្មី​ចំនួន ​៧០​នាក់ ស្រី​៤៨នាក់ ក្នុងនោះ​មាននៅ​ស្រុក ព្រៃកប្បាស ១៩នាក់ ​ស្រី​១៣​នាក់ ស្រុកបាទី៤១ នាក់ ស្រី​២៧ ស្រុក​សំរោង៥នាក់ ស្រី៤នាក់ ​ស្រុក​ត្រាំកក់២​នាក់​ និង​ស្រុក​អង្គ​បុរី៣​នាក់ ​ភាគច្រើន​ជា​កម្មករ​រោងចក្រ​។

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១ នេះ​ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩​សរុប​ចំនួន​២២១៨៤​នាក់​ អ្នកជា​សះស្បើយ​ចំនួន​១២១២០​នាក់​ និង​អ្នកស្លាប់​ចំនួន​១៥០​នាក់​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម