ព័ត៌មានជាតិ
បរិវេណតំបន់វិស្សមកាលតារាសាគរត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ក្រោយបិទមួយរយៈដោយសារកូវីដ១៩
រដ្ឋបាលខេត្តកោះកុងអនុញ្ញាតឲ្យបើកដំណើរការឡើងវិញទាំងស្រុង ក្នុងបរិវេណតំបន់វិស្សមកាលតារាសាគរ (ក្រុមហ៊ុន យូញៀន) នៅស្រុកគិរីសាគរ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១តទៅ ក្រោយបិទមួយរយៈដោយសារពាក់ព័ន្ធជំងឺកូវីដ១៩។ ជាមួយគ្នានេះ រដ្ឋបាលខេត្តស្នើឲ្យបុគ្គលិកទាំងអស់ បន្ដអនុវត្តវិធានការអនាម័យ និងវិធានការ ៣ការពារ និង៣កុំ ជាប្រចាំ។

នៅក្នុងលិខិតផ្ញើរទៅកាន់អគ្គនាយកក្រុមហ៊ុន UNION DEVELOPMENT GROUP បានបញ្ជាក់ថា ដោយមានកិច្ចសហការ គាំទ្រយ៉ាងល្អពីសំណាក់ក្រុមហ៊ុន ក្រុមគ្រូពេទ្យ និងក្រុមការងារខេត្ត ស្រុក ឃុំ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល ធ្វើឲ្យអ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំងអស់បានជាសះស្បើយ ដោយឡែកបុគ្គលដែលបានធ្វើចត្តាឡីស័កទាំងអស់ ក៏បានអនុវត្តចប់សព្វគ្រប់ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


