ព័ត៌មានជាតិ
បញ្ជូនជនសង្ស័យពីរនាក់ ឆក់កាបូបបានលុយជាង២០ម៉ឺនដុល្លារ ទៅតុលាការ
ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ធ្វើសកម្មភាពឆក់ការបូបជនបរទេសបានប្រាក់ជាង២០ម៉ឺនដុល្លារ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមស្រាវជ្រាវបង្ក្រាបបាន និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅអយ្យអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ជនសង្ស័យទាំង២នាក់ទី១មានឈ្មោះ ស្វាយ រិទ្ធី ហៅ(ប៊យ) អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ឃាត់ខ្លួននៅផ្លូវ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ទី២.ឈ្មោះ ជុំ ស៊ីដែន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចផ្លូវជាតិ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (ជនដៃដល់និងធ្លាប់ជាប់ពន្ធនាគារ)។ ចំណែកជនរងគ្រោះឈ្មោះ WONG KIN WAH ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី ជនរងគ្រោះបានចេញពីធនាគារABA ផ្លូវត្រសក់ផ្អែម ជិះម៉ូតូកង់បី (PASSAPP) ក្នុងគោលបំណងទៅធនាគារ ហួយវ័ន នៅផ្លូវនរោត្តម ដោយ បានដាក់កាបូបស្ពាយ ពីមុខខ្លួន ដោយពាក់ ខ្សែរកាបូបលើស្មាខាងស្តាំ លុះមកដល់ចំណុចមុខផ្សារផេនស៊ល ផ្លូវ២១៤ សង្កាត់បឹងរាំង ក៏ស្រាប់តែមានជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូចំនួន ០២ គ្រឿង ម៉ាក ហុងដា ឃ្លីក សេរីឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានស្លាកលេខ និងម៉ូតូម៉ាក និច (NEX) ឆ្នាំ២០២០ ពណ៌ ទឹកប្រាក់ គ្មានស្លាកលេខ បានធ្វើសកម្មភាពឆក់យកកាបូប បានសម្រេច រួចជនសង្ស័យទាំងពីរក៏បានបើកម៉ូតូគេចចេញពីកន្លែងកើតហេតុតែម្តង៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


