ព័ត៌មានអន្ដរជាតិ
គ្រាន់តែក្រដាសសរសេរដៃមួយសន្លឹករបស់អ្នកប្រាជ្ញរូបវិទ្យា Albert Einstein លក់បានថ្លៃជាងមួយលានដុល្លារ
ក្រដាសសរសេរដោយដៃមួយសន្លឹករបស់អ្នកប្រាជ្ញរូបវិទ្យា អាល់ប៊ឺត អាញស្តាញ (Albert Einstein) លក់បានថ្លៃជាង ១.២ លានដុល្លារអាមេរិក នៅក្នុងការដេញថ្លៃផ្សាយពាណិជកម្មដែលធ្វើនៅទីក្រុង បូស្តុន កាលពីសុក្រ សប្ដាហ៍មុន។

អ្នករក្សាឯកសារ មកពីគម្រោងឯកសារ Einstein នៃវិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វ័រញ៉ា រួមនឹងសាកលវិទ្យាល័យ Hebrew នៃទីក្រុងយេរូសាឡិមនិយាយថា ពីមុនមកមានតែឧទាហរណ៍សរសេរដៃរបស់ អាញស្តាញ តែ ៣ ប៉ុណ្ណោះត្រូវបានគេស្គាល់ ហើយនេះជាឧទាហរណ៍សមីកាសរសេរដៃទី ៤ ទើបនឹងផ្សព្វផ្សាយជាសាធារណៈនាពេលថ្មីៗ។
វាជាក្រដាសសំខាន់មួយអំពីទ្រឹស្តីរូបវិទ្យា E = mc2 ហើយក៏ជាសមីការដ៏ល្បីល្បាញបំផុតនៅលើពិភពលោក។
លិខិតមួយទំព័រនេះសរសេរជាភាសាអាល្លឺម៉ង់ផ្ញើទៅកាន់រូបវិទូជនជាតិអាមេរិកាំង-ប៉ូឡូញគឺលោក Ludwik Silberstein ដែលវាបានចុះកាលបរិច្ឆេទនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ១៩៤៦ ។

ដោយសារលោកមក Silberstein គឺជាអ្នករិះគន់និងជាអ្នកប្រឆាំងដ៏ល្បីម្នាក់ចំពោះទ្រឹស្តីរបស់ អាល់ប៊ឺត អាញស្តាញ ទើបបានជាអ្នកប្រាជ្ញរូបនេះបានសរសេរលិខិតមួយនេះដើម្បីបកស្រាយទ្រឹស្ដីរបស់ខ្លួន។ ចំណែកលិខិតនេះក៏ជាកម្មសិទ្ធិរបស់កូនចៅលោក Ludwik Silberstein និងក្រោយមកវាបានដាក់លក់នៅក្នុងការដេញថ្លៃ។
ការដេញថ្លៃបានប្រព្រឹត្តទៅយ៉ាងស្វិតស្វាញនៅពេលចាប់ផ្ដើម ក្នុងនោះដែរគេរំពឹងថា ក្រដាសមួយសន្លឹកនេះអាចលក់បានប្រហែល ៤០ ម៉ឺនដុល្លារ។ លុះតម្លៃឡើងដល់ប្រហែល ៧០ ម៉ឺនដុល្លារ មានតែពីរក្រុមប៉ុណ្ណោះនៅបន្តដេញថ្លៃ រហូតក្រដាសសមីការមួយសន្លឹកនេះអាចលក់បានជាង ១.២ លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BBC News
ចុចអាន៖ រឿងអ្វីខ្លះដែលយើងមិនដឹងអំពីកំពូលទស្សនៈវិទូរូបវិទ្យាលោក Albert Einstein ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


