ព័ត៌មានអន្ដរជាតិ
ផ្ទួនៗ កំពុងព្យុះផង ពេលនេះហ្វីលីពីនជួបគ្រោះរញ្ជួយដីទៀត
វិទ្យាស្ថានរញ្ជួយដីនិងភ្នំភ្លើងហ្វីលីពីន (Phivolcs) បាននិយាយថា ការរញ្ជួយដីដែលមានកម្លាំង៦.០រ៉ិចទ័របានធ្វើឲ្យរង្គើខេត្ត Surigao Del Sur ភាគខាងត្បូងហ្វីលីពីននៅថ្ងៃចន្ទនេះ។
វិទ្យាស្ថាននេះនិយាយថា ការរញ្ជួយដីនៅឯនាយសមុទ្រដែលបានកើតឡើងនៅម៉ោង៦និង៣៧នាទីព្រឹកបានវាយប្រហារនៅជម្រៅ៣៣គីឡូម៉ែត្រ មានចម្ងាយ២៩គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុង San Agustin ខេត្ត Surigao Del Sur។
វិទ្យាស្ថានបន្តថា ការរញ្ជួយដីនេះបានបង្កឲ្យមានការរញ្ជួយតូចៗហើយការខូចខាតត្រូវបានគេរាយការណ៍។
គ្រោះធម្មជាតិនេះបានកើតឡើងស្របពេលចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Vamco នៅហ្វីលីពីនបានកើនឡើងដល់៦៧នាក់ខណៈ១២នាក់នៅតែបាត់ខ្លួនចំណែកមនុស្ស២២នាក់បានរងរបួស។
អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយលោក Mark Timbal បាននិយាយថា អ្នកស្លាប់២២នាក់គឺនៅក្នុងតំបន់ Cagayan, ១៧នាក់នៅភាគខាងត្បូងកោះ Luzon, ៨នាក់នៅតំបន់ Metro Manila និង២០នាក់នៅតំបន់ផ្សេងទៀត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?