ព័ត៌មានជាតិ
មនុស្សពុលស្រា ស នៅខេត្តកំពត ៤០នាក់ បានជាសះស្បើយហើយ
លោក វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានឲ្យដឹងនៅរសៀលថ្ងៃទី២៦ឧសភានេះថា ប្រជាពលរដ្ឋចំនួន៤០នាក់ ដែលរងគ្រោះដោយសារពុលស្រា ស នៅភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត និងភូមិក្ងាប ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានជាសះស្បើយ ហើយត្រូវអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញអស់ហើយ។
ពលរដ្ឋរងគ្រោះទាំងនេះបាន ទៅចូលរួមបុណ្យសពអ្នកភូមិហើយបានពិសាស្រា ស ស្រាថ្នាំ បានបណ្តាលឲ្យពុលស្រា ហើយត្រូវបានបញ្ជូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាចខណៈពលរដ្ឋ១០នាក់ទៀត បានស្លាប់បាត់បង់ជីវិត ដោយសារនៅក្នុងស្រានោះមានដាក់សារធាតុមេតាណុលលើសកម្រិត។ លោក វេជ្ជបណ្ឌិត ញា ប៊ុនថន បានបន្តថា គិតចាប់ពីថ្ងៃទី២១ ដល់ល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ មានករណីជនរងគ្រោះដោយសារពុលស្រា ស ចំនួន៥៥នាក់ស្រី៧នាក់ ដែលមានអាយុចាប់ពី១៩ឆ្នាំ ដល់៧០ឆ្នាំ ក្នុងនោះមានអ្នកស្លាប់ចំនួន១០នាក់ ស្រី៣នាក់មានអាយុចាប់ពី៣៧ដល់៥៨ឆ្នាំ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញផ្សាយកាលពីល្ងាចថ្ងៃទី២៥ ឧសភាបានឲ្យដឹងថា យោងតាមលទ្ធផលពីមន្ទីរពិសោធន៍ជាតិហេតុការណ៍ស្លាប់ និងរងគ្រោះនៅស្រុកកំពង់ត្រាច ខេត្តកំពត គឺដោយសារពួកគាត់បានពិសាស្រា ស ឬស្រាថ្នាំ ដែលមានសារធាតុមេតាណុលខ្ពស់ពិតប្រាកដមែន ព្រោះថាសំណាកស្រា ស ដែលយកមកធ្វើវិភាគចំនួន១១សំណាក ក្នុងនោះមាន៦សំណាក មានសារធាតុមេតាណុលលើសកម្រិតធំ០.២ភាគរយដល់១១,៩ភាគរយ ដែលធ្វើឱ្យពុល ខណៈកម្រិតមិនពុលវិញមិនត្រូវលើសពី០,១ភាគរយឡើយ។
លោក សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលសូមក្រើនរំលឹកហើយ រំលឹកទៀត និងសូមអំពាវនាវ ដោយទទូចដល់បងប្អូនប្រជាពលរដ្ឋ កុំពិសាស្រា ដែលបិទលាយគ្មានបច្ចេកទេសត្រឹមត្រូវនិងគ្មានការត្រួតពិនិត្យ។ លោក រដ្ឋមន្ត្រីបាន បន្តថា ចំពោះអ្នកប្រកបអាជីវកម្មហាមដាច់ខាតកុំយកសារធាតុមេតាណុលមកលាយធ្វើស្រា ស ព្រោះវាបង្កឱ្យពុលនឹងស្លាប់បាត់បង់ជីវិត។
លោករដ្ឋមន្ត្រីបានបន្ថែមថា ចំណែកបងប្អូនអាជ្ញាធរខេត្តស្រុកខណ្ឌក្រុងរដ្ឋបាលឃុំសង្កាត់ត្រូវចាត់តាំងកម្លាំងគ្រប់គ្រងឃ្លាំមើលនិងទប់ស្កាត់ការលក់ស្រាបិទឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋចៀសវាងយកសារធាតុមេតាណុលធ្វើស្រាស ដែលបង្កឱ្យពុលនឹងស្លាប់បាត់បង់ជីវិត។
លោករដ្ឋមន្ត្រី បានណែនាំដល់ប្រជាពលរដ្ឋប្រសិនបើមានបញ្ហាសុខភាពឬមានរោគសញ្ញានៃការពុលស្រាដូចជាឈឺក្បាលក្អួតឈឺពោះវិលមុខស្រវាំងភ្នែកសន្លប់ប្រកាច់ពិបាកដកដង្ហើមឬសង្ស័យថា មានឆ្លងជំងឺទៃសូមប្រញាប់ទៅពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះ៕
អត្ថបទ៖ សំអឿន
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី



