ព័ត៌មានជាតិ
អាវុធហត្ថរាជធានីចេញម៉ូតូកង់បី១០០គ្រឿងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដើម្បីបង្កើនភាពងាយស្រួលបំរើសន្តិសុខជូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃនេះបានចេញម៉ូតូកង់បីចំនួន១០០គ្រឿង រត់លើផ្លូវ ដូចសព្វមួយដង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស រឺដាស់ម៉ាស៊ីន សាកអាគុយ និង ពង្រឹងដៃចង្កូត ប្រកបដោយសណ្តាប់ធ្នាប់ពិសេសបង្កើនភាពងាយស្រួលបំរើសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារៈ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ ដូច្នេះការថែរទាំ លក្ខណៈបច្ចេកទេស លើមធ្យោបាយសម្ភារៈ ត្រូវបានលោកមេបញ្ជាការ ចាត់ទុកជាអទិភាពចាំបាច់សម្រាប់បណ្តាអង្គភាពចំណុះត្រូវអនុវត្តឲ្យបាន ជាប់ជាប្រចាំក្នុងកិច្ចការបម្រើសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលា៕
ដោយ ៖ វិមាន




-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


