ព័ត៌មានអន្ដរជាតិ
តើយើងគួរតែព្រួយបារម្ភអំពី វីរុសបំប្លែងខ្លួនថៃ ដែរឬទេ?
ស្របពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីកំណើននៃករណីវីរុសកូវីដបំប្លែងខ្លួនឥណ្ឌានៅក្នុងចក្រភពអង់គ្លេសនោះ វីរុសកូរ៉ូណាប្រភេទថ្មី ក៏ត្រូវបានគេរកឃើញផងដែរ។

មន្ត្រីសុខាភិបាលអង់គ្លេសបានបញ្ជាក់កាលពីដើមសប្តាហ៍នេះថា ករណីវីរុសបំប្លែងខ្លួនថៃ C.36.3 ចំនួន១០៩ករណី ត្រូវបានគេរកឃើញនៅក្នុងប្រទេស។
ទោះវាមិនទាន់ត្រូវបានគេចុះបញ្ជីថាជាវីរុសគួរឲ្យព្រួយបារម្ភនៅឡើយក៏ដោយ ប៉ុន្តែសេវាសុខភាពសាធារណៈអង់គ្លេស (PHE) កំពុងសង្កេតមើលអត្រាឆ្លងយ៉ាងដិតដល់បំផុត។
បច្ចុប្បន្ន គេនៅមិនទាន់ច្បាស់ទេថាតើ វីរុសកូវីដបំប្លែងខ្លួនថៃ មានសមត្ថភាពឆ្លងរាលដាលខ្លាំងជាងប្រភេទដទៃទៀតដែរឬក៏អត់នោះទេ ប៉ុន្តែការស៊ើបអង្កេតកំពុងបន្ត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយលើគេហទំព័ររបស់ខ្លួន, PHE បាននិយាយថា “បច្ចុប្បន្ន មិនទាន់មានភស្តុតាងណាមួយបង្ហាញថា វីរុសបំប្លែងខ្លួននេះ បណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរឬកាត់បន្ថយប្រសិទ្ធភាពវ៉ាក់សាំងនោះទេ”។
PHE កំពុងធ្វើតេស្តនៅមន្ទីរពិសោធន៍ ដើម្បីយល់ឲ្យកាន់តែច្បាស់ អំពីផលប៉ះពាល់របស់វីរុសនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Metro
ចុចអាន៖ វីរុសបំប្លែងខ្លួនប្រភេទថ្មី មានប្រភពចេញពីប្រទេសក្បែរកម្ពុជា កំពុងរាលដាលនៅ អង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


