Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនបុរសម្នាក់ចុះកិច្ចសន្យាអប់រំ ពាក់ព័ន្ធនឹងការលួចដាំដើមកញ្ឆា៥២គុម្ព

បានផុស

នៅ

បុរសម្នាក់ត្រូវ​សមត្ថកិច្ចនាំខ្លួនមកធ្វើកិច្ចសន្យាអប់រំ ឱ្យបញ្ឈប់សកម្មភាព​ លួចដាំដើមកញ្ឆាជាង ៥០គុម្ព នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សមត្ថកិច្ចស្រុកឯកភ្នំ នៅថ្ងៃទី ២៩ ខែ​ឧសភា បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុក​រួមជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហ្លួងនិងកម្លាំងប្រជាការពារបានចុះបង្រ្កាបករណីដាំដុះកញ្ឆាខុសច្បាប់និងបានកាប់បំផ្លាញដុតចោលតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណាំកញ្ឆាខាងលើបានដាំដុះនៅចំណុចក្រុមទី០២ភូមិស្តីក្រោមឃុំព្រែកហ្លួងស្រុកឯកភ្នំខេត្តបាត់ដំបងសរុបចំនួន៥២​គុម្ពដែលបុរសម្នាក់ ឈ្មោះ កាន់ សាញ អាយុ៣៦ឆ្នាំ ជាអ្នកដាំហើយចែកចាយដល់អ្នកភូមឱ្យប្រើប្រាស់ដែរ។

សមត្ថកិច្ចបានតម្រូវឲ្យអ្នកដាំធ្វើកិច្ចសន្យានិងអប់រំណែនាំ​ឲ្យបញ្ឈប់សកម្មភាពដាំដុះនេះបន្តទៀតនិងអនុញ្ញាតឱ្យគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ៕

អត្ថបទ៖សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម