ព័ត៌មានអន្ដរជាតិ
រដ្ឋប្រជាជនច្រើនបំផុតនៅ ឥណ្ឌា បន្ធូរបន្ថយការបិទខ្ទប់សម្រាប់ទីក្រុងដែលមានករណីឆ្លងកូវីដតិចជាង ៦០០ ករណី
រដ្ឋដែលមានប្រជាជនច្រើនបំផុតនៅឥណ្ឌា Uttar Pradesh កាលពីថ្ងៃអាទិត្យបានប្រកាស បន្ថូរបន្ថយវិធានការបិទខ្ទប់ ពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ រួមទាំងអនុញ្ញាតឲ្យហាងនានាបើកដំណើរការផងដែរ ។
ទោះយ៉ាងណាក៏ដោយ មិនមានការបន្ធូរអារម្មណ៍នោះទេ សម្រាប់ទីក្រុង និងស្រុកដែលមានករណីឆ្លងជាង ៦០០ ករណី ខណៈរដ្ឋ Uttar Pradesh យ៉ាងហោចណាស់មានទីក្រុង ឬស្រុកចំនួន ២០ ។

ខណៈពេលដែលហាងនៅខាងក្រៅតំបន់បិទខ្ទប់ ត្រូវបានអនុញ្ញាតឲ្យបើកពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រក្នុងមួយសប្តាហ៍ វិធានការបិទខ្ទប់នៅថ្ងៃចុងសប្ដាហ៍ នឹងនៅតែមាននៅទូទាំងរដ្ឋមួយនេះ ។
ទន្ទឹមនោះ នៅក្រោមការរឹតត្បិត ដែលបានបន្ធូរបន្ថយនេះដែរ ការប្រមូលផ្ដុំមនុស្សលើសពី ៥ នាក់នៅកន្លែងសាសនា មិនត្រូវបានអនុញ្ញាតនោះទេ ។

បន្ថែមពីនេះ ភោជនីយដ្ឋាននឹងដំណើរការជាមួយការដឹកជញ្ជូន តាមផ្ទះតែប៉ុណ្ណោះ ។ យោងតាមវិធានការណ៍ថ្មី ដែលបានប្រកាសកាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា មានតែតូបអាហារ និងអាហារនៅតាមផ្លូវហាយវេប៉ុណ្ណោះ ដែលនឹងបើកសម្រាប់សេវាកម្មអាហារពេលល្ងាច ។
ស្របពេលជាមួយគ្នានេះ មានតែភ្ញៀវ ២៥ នាក់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាត ឲ្យចូលរួមក្នុងពិធីមង្គលការ ខណៈដែលមានមនុស្សច្រើនបំផុត ២០ នាក់សម្រាប់ពិធីដង្ហែសព ។

ចំណែក សាលារៀន មហាវិទ្យាល័យ និងស្ថាប័នអប់រំផ្សេងទៀត នឹងនៅតែបិទទ្វារ ខណៈផ្សារទំនើប សាលរោងកុន កន្លែងកាយសម្ព័ន្ធ និងអាងហែលទឹក ក៏បន្តបិទដូចគ្នា ។
គួរបញ្ជាក់ថា រដ្ឋដែលចំនួនប្រជាជនជិត ២៤០ លាននាក់ Uttar Pradesh បានរាយការណ៍ថាមានករណីឆ្លងថ្មី នៃជំងឺកូវីដ ១៩ ចំនួន ១,៩០៨ ករណី អ្នកស្លាប់ ១៤០ នាក់ និងមានអ្នកជាសះស្បើយ ៦,៧១៣ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ខណៈបច្ចុប្បន្ននេះមានអ្នកកំពុងសម្រាកព្យាបាលចំនួន ៤១,២១៤ ករណី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


