Connect with us

ព័ត៌មានជាតិ

រយៈពេល៥ខែ កម្ពុជានាំចេញកសិផលសំខាន់ៗទៅក្រៅប្រទេសជាង៤លានតោនកើនឡើងជិត៩០%

បានផុស

នៅ

យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបជាង ៤,១លានតោន ទៅកាន់ទិសដៅ ៥៧ ប្រទេស មានការកើនឡើងចំនួនជិត២លាន តោន ស្មើនឹង ៨៩,៣២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ២១១ ៧០៩,៨៧ តោនប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ កសិផលសំខាន់ៗដែលបាននាំចេញរួមមាន អង្ករនាំចេញមានចំនួន ២៣៣ ០៣១តោន មានការថយចុះចំនួន ១២៣ ០៦៦ តោន (-៣៤,៥៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៥ខែឆ្នាំ២០២០ ដែលមានចំនួន ៣៥៦ ០៩៧ តោន។ ការនាំចេញស្រូវមានចំនួន ១ ៦១៤ ២១១តោនកើនឡើងចំនួន ៧៤៨ ១២៩តោន(៨២%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ៨៨៥ ១៨៦ តោន។

ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២១១ ៣៥៣,១២ តោន  កើនឡើងចំនួន ២១,៥៨% ។ ដំឡូងមីស្រស់ មានចំនួន ៣៣៩ ០០០ តោន ថយចុះចំនួន -៥,២០% ។ ម៉្សៅដំឡូងមីមានចំនួន ១៣ ៤៥៤,៦៤ តោន កើនឡើងចំនួន ៣០,៩៧%។

កាកសំណល់ដំឡូងមីមានចំនួន ៣ ៧០៨,០០ តោនថយចុះចំនួន -៣៣,២៩% ។ គ្រាប់ស្វាយចន្ទី មានចំនួន ៨០១ ៧៣២,២៦ តោន កើនឡើងចំនួន ៣២១,៦៥%។ គ្រាប់ពោត មានចំនួន ១៣៦ ៨៧៩,១៣ តោន កើនឡើងចំនួន ២៨៤,១០%។   គ្រាប់សណ្តែកបាយ មានចំនួន ១៦ ៥៨០ តោន កើនឡើងចំនួន ៥១១,៨៦%នាំ។ គ្រាប់សណ្តែកសៀង មានចំនួន ១៦ ៧០០,០៤ តោន កើនឡើងចំនួន ១០០%។  

ផ្លែចេកស្រស់មានចំនួន ២០៥ ០២៤,៤៧ តោន កើនឡើងចំនួន ៦៨,៨៦%។  ផ្លែស្វាយស្រស់មានចំនួន ១៥៦ ៧២៤,៥២ តោន កើនឡើងចំនួន ២៥៥,៣៩%នាំ។  ដំណាប់ស្វាយមានចំនួន ១១ ០៤៨,៩៤ តោន កើនឡើងចំនួន ១៩៨,៤២%។  ទឹកស៊ីរ៉ូស្វាយមានចំនួន ២ ៨៦៩,៧៣ តោន កើនឡើងចំនួន ៣០,៩៥%។

ដូងប្រេងមានចំនួន ២១ ៨១៦,៦៩ តោន កើនឡើងចំនួន ៤១,៧៦% ។  ម្រេចមានចំនួន ៧ ៤៦១,២១តោន កើនឡើងចំនួន ១៩៥,២០% ។ ថ្នាំជក់មានចំនួន ៨៧៩,៨៥ តោន ថយចុះចំនួន -៦៨,១៣%។  ម្ទេសស្រស់មានចំនួន ៥៦ ៥០៧,១២ តោន កើនឡើងចំនួន ៩៤,៨៦%។

ជាការសន្និដ្ឋាន ការនាំចេញកសិផលសរុបក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១ មានកំណើនចំនួន ៨៩,៣២% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១១៣,១០% រីឯការនាំចេញអង្ករមានការថយចុះចំនួន -៣៤,៥៦% ដោយសារតម្លៃដឹកជញ្ជូនមានការកើនឡើងខ្ពស់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ ប្រើលេសចំនួន២ ដើម្បីបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់រសើបនៅព្រំដែនជាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម