Connect with us

ព័ត៌មានជាតិ

ខេត្តកំពត​នៅថ្ងៃនេះ​បន្តរក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩ ប្រមាណ៥៦នាក់

បានផុស

នៅ

កំពត ៖ យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តកំពត បាន​បង្ហាញថា នៅ​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១​នេះ ខេត្តកំពត​បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​៥៧​នាក់ បន្ថែមទៀត ខណៈ ១១១​នាក់​កំពុង​សម្រាក​ព្យាបាល ដោយ​អ្នក​វិជ្ជមាន​ទាំង​អម្បាល​មាន ភាគច្រើន​ជា​បុគ្គលិក​កា​ស៊ី​ណូ សុខ​គីម​ម៉េង នៅ​ភូមិ​ព្រែក​ក្រឹស​(​តន់​ហន់​)​។

សូមបញ្ជាក់​ថា ក្នុង​រយៈពេល​បី​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​៣០-៣១ រហូតដល់​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ ខេត្តកំពត បាន​រកឃើញ​អ្នក​វិជ្ជមាន កូ​វីដ​-១៩ ចំនួន​១៦៨​នាក់ ដែល​ភាគច្រើន​ជា​បុគ្គលិក​កា​ស៊ី​ណូ សុខ​គីម​ម៉េង​(​តន់​ហន់​) ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត​៕

អានពិស្តារ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ ៖ សេង ណា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម