កូវីដ-១៩
វីដេអូស្តែងៗនៅឥណ្ឌា សាច់ញាតិខ្លួនឯងស្លាប់ដោយសារកូវីដ ផ្ទុះកំហឹងព្រួតវាយវេជ្ជបណ្ឌិតទក់សាច់
កាលពីថ្ងៃអង្គារ វេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដក្នុងតំបន់ Hojai នៃរដ្ឋ Assam ត្រូវបានសាច់ញាតិអ្នកជំងឺកូវីដម្នាក់វាយដំច្រំធាក់ ថែមទាំងយកធុងសំរាមនិងដុំឥដ្ឋមកសំពងទៀតផង។

ពួកគេបានប្រើប្រាស់អំពើហិង្សានេះ បន្ទាប់ពីសាច់ញាតិស្លាប់ដោយសារជំងឺកូវីដ ព្រោះពួកគេចោទប្រកាន់ថា ពេទ្យគ្មានអុកស៊ីសែនដាក់ឲ្យ ទើបកើតចិត្តខឹងសម្បារលើគ្រូពេទ្យតែម្តង។
វីដេអូឃ្លីបនៃអំពើហិង្សាដ៏គួរឲ្យរន្ធត់លើវេជ្ជបណ្ឌិតនេះ ត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គម បន្ទាប់ពីនោះ មនុស្សចំនួន២៤នាក់ ត្រូវបានចាប់ខ្លួន។

ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីរសៀលថ្ងៃអង្គារ នៅឯមន្ទីរពេទ្យ Udali Model។
គ្រូពេទ្យឈ្មោះ Seuj Kumar Senapati បាននិយាយថា “សាច់ញាតិអ្នកជំងឺ បានមករកខ្ញុំហើយនិយាយថា អ្នកជំងឺឈឺធ្ងន់ណាស់។ ខ្ញុំក៏បានទៅបន្ទប់ហើយឃើញថា អ្នកជំងឺស្លាប់បាត់ទៅហើយ។ នៅពេលខ្ញុំប្រាប់ដំណឹងនេះទៅកាន់សាច់ញាតិ ពួកគេក៏ប្រើអំពើហិង្សាលើខ្ញុំតែម្តង”។

មិនត្រឹមតែគាត់ម្នាក់ទេ សាច់ញាតិអ្នកជំងឺដែលមានកំហឹង បានអុកឡុកមន្ទីរពេទ្យទាំងមូល ធ្វើឲ្យបុគ្គលិកមន្ទីរពេទ្យជាច្រើន រត់រកកន្លែងសុវត្ថិភាព។
លោកវេជ្ជបណ្ឌិត Senapati បានរងរបួសទ្រោមខ្លួន ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យមួយផ្សេងទៀតនៅក្នុងទីក្រុង Nagaon។

ស្របពេលជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់របស់រដ្ឋលោក Himanta Biswa Sarma បានបញ្ជាឲ្យប៉ូលិសស៊ើបអង្កេតករណីវាយប្រហារនេះ និងចាប់ខ្លួនអ្នកពាក់ព័ន្ធបន្ថែមទៀត៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NDTV
ចុចអាន៖ វីដេអូថ្មី៖ សាកសពអ្នកស្លាប់ដោយសារកូវីដ អណ្តែតមកទើរនៅច្រាំងទន្លេ ឥណ្ឌា ត្រូវសត្វឆ្កែ ស៊ីជាចំណី

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់