Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀង តេស្តកម្មកររោងចក្រ១០ ថ្ងៃ រកឃើញអ្នកវិជ្ជមាន ៣៥២ នាក់

បានផុស

នៅ

ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោក កែរ រដ្ឋា បាន​ឱ្យ​ដឹងថា ក្រុមការងារគ្រូពេទ្យ បាន​យក​សំណាក លើ​កម្មករ-កម្មការិនី ចំនួន ២៥១៧ នាក់ និង​បាន​រក​ឃើញ​ករណី​វិជ្ជមាន​ចំនួន ៣៥២ នាក់ ក្នុងចំណោម​រោងចក្រចំនួន​៨ ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស៣ រួមមាន តំបន់ សេដ្ឋកិច្ច ពិសេស សាន តុង តំបន់សេដ្ឋកិច្ច ពិសេស មេន ហាធិន និង​តំបន់សេដ្ឋកិច្ច ពិសេស តាយសេង ១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានមន្ទីរបាន បន្តថា ចំពោះប្រភព ចម្លងក្រុម ការងារសង្ស័យទៅលើបុរសជាប្តីកម្មការនី ម្នាក់ដឹកជញ្ជូនបន្លែពីស្វាយរៀងទៅ លក់ នៅ ផ្សារ ដើមគរ ហើយករណីខ្លះប្តីប្រពន្ធ ធ្វើការរោងចក្រ ផ្សេងគ្នា បើមាន វិជ្ជមាន នឹង ចម្លង គ្នា រួចចម្លង ទៅរោងចក្រផ្សេងទៀត ប៉ុន្តែ មានរោង ចក្រ ខ្លះ ថៅកែ រោងចក្រ អនុវត្តតាម SOP ត្រឹមត្រូវពុំឃើញមានការចម្លងទេ។

លោក បណ្ឌិតកែរ រដ្ឋាបាន​ប្រាប់​ឱ្យ​ដឹងថា រហូតដល់ ថ្ងែ នេះ មាន អ្នក ជំងឺ កូវីដ-១៩ សរុបចំនួន សរុប ៩៣០នាក់ ស្រី ៥៤៧នាក់ ចំនួនអ្នកជំងឺជាសះស្បើយសរុប: ៤៦៣នាក់ ស្រី២២២នាក់ អ្នកជំងឺស្លាប់០៦នាក់៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម