ព័ត៌មានអន្ដរជាតិ
លេងមែនទែនហើយ! អាមេរិក កំពុងពន្លឿនការដាក់ពង្រាយអាវុធល្បឿនលឿនជាងសំលេង
បើតាមសម្ដីរបស់លោក Mike White អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ ដើម្បីស្រាវជ្រាវ និងវិស្វកម្មអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងពន្លឿន ការដាក់ពង្រាយអាវុធល្បឿនលឿនជាងសំលេង នាឆ្នាំក្រោយនេះ ។

កាលពីឆ្នាំ ២០២០ សេវាកម្មស្រាវជ្រាវសភា បានប្រកាសថា កងកម្លាំងប្រដាប់អាវុធអាមេរិក កំពុងធ្វើការក្នុងវិស័យចំនួន ៣ ទាក់ទងទៅនឹងអាវុធល្បឿនលឿនជាងសំលេងនេះ ។
លោក White បាននិយាយក្នុងអំឡុងកិច្ចពិភាក្សា ដែលរៀបចំដោយមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិថា “ថវិកាដែលបានទម្លាក់សម្រាប់ឆ្នាំ ២០២២ គឺជាសេចក្តីថ្លែងដ៏សំខាន់មួយពីក្រសួង អំពីសារៈសំខាន់នៃអាវុធល្បឿនលឿនជាងសំលេង និងជាការសម្រេចចិត្តរបស់ក្រសួង ក្នុងការផ្តល់មូលនិធិដល់យុទ្ធសាស្ត្រ បង្កើនល្បឿនរបស់យើងសម្រាប់អាវុធបែបនេះ” ។

អាវុធល្បឿនលឿនជាងសំលេង ធ្វើដំណើរក្នុងល្បឿនពី ៥ ទៅ ២៧ ដងនៃសំលេង ដែលផ្តល់ទៅឲ្យមេបញ្ជាការយោធានូវជម្រើស និងសមត្ថភាពកាន់តែទូលំទូលាយ ដើម្បីដាក់គោលដៅនៅចំនុចខ្សោយមួយ សម្រាប់ស្ទាក់ចាប់មីស៊ីល ក្នុងពេលវេលាឆ្លើយតបដ៏ត្រឹមត្រូវ ។
សហរដ្ឋអាមេរិកបានចាត់ទុកការអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសម្លេង ជាអាទិភាព បន្ទាប់ពីប្រទេសរុស្ស៊ី និងចិន បានអភិវឌ្ឍអាវុធប្រភេទនេះដូចគ្នា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ បារាំង ត្រៀមបញ្ជូន “រូបសំណាកសេរីភាព” ទី ២ ទៅ អាមេរិក ក្នុងរយៈពេល ១៣៥ ឆ្នាំ
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១០ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


