កូវីដ-១៩
សមត្ថកិច្ចកំពុងស្រាវជ្រាវមុខសញ្ញា ចាប់ខ្លួនអ្នកប្រឌិតព័ត៌មានក្លែងក្លាយថាយកសពអ្នកកើតកូវីដទៅប្លុងចោល
សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញា ឈានទៅចាប់ខ្លួន អ្នកបង្កើតព័ត៌មានក្លែងក្លាយ ដែលបានចែកចាយរូបភាពតៗគ្នា ហើយចោទប្រកាន់ថាប្រជាពលរដ្ឋដែលបានស្លាប់ដោយសារកូវីដ១៩ ត្រូវបានក្រសួងសុខាភិបាលយកសាកសពទៅប្លុងចោលនៅភ្នំប្រាសាទ ស្ថិតនៅស្រុក កំពង់ត្រាច ខេត្តកំពត។

លោក ម៉ៅ ចន្ទមធុរិទ្ធិ ស្នងការខេត្តកំពត បានប្រាប់កម្ពុជាថ្មីថា សមត្ថកិច្ចរង់ចាំវិធានការពីមន្ទីរសុខាភិបាល ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវពីតម្រុយអ្នកថតរូបភាព ហើយបង្ហោះខ្លឹមសារក្លែងក្លាយ។
លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងយុត្តិធម៌បានថ្លែងឱ្យដឹងថា បច្ចុប្បន្នអាជ្ញាធរសមត្ថកិច្ច កំពុងស្រាវជ្រាវរកមុខសញ្ញា អ្នកបង្កើតព័ត៌មានក្លែងក្លាយករណីប្រឌិតថាគ្រូពេទ្យបានយកសាកសពអ្នកជំងឺកូវីដ១៩ ទៅចោលក្នុងព្រៃ។

លោកថា សមត្ថកិច្ចនឹងឈានទៅធ្វើការចាប់ខ្លួន មុខសញ្ញាទាំងអស់នេះ យកមកផ្ដន្ទាទោសតាមច្បាប់ ខណៈដែលលោកអះអាងថា ករណីនេះជាករណីធ្ងន់ធ្ងរ។
លោកបង្ហើបថា អាជ្ញាធរសមត្ថកិច្ច មានសាក្សីមួយចំនួនហើយ ដែលបានផ្ដល់ព័ត៌មាន ពីប្រភពនៃអ្នកប្រឌិតព័ត៌មាន និងប្រភពនៃរូបថត ដែលបានថតយកមកផ្សព្វផ្សាយធ្វើឱ្យមានការភ័ន្តច្រឡំគឺសមត្ថកិច្ចមានព័ត៌មានមួយចំនួននៅក្នុងដៃ។

កាលពីថ្ងៃទី ៨ ខែមិថុនា មានការចែកចាយរូបភាពមួយចំនួនអំពីពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ១៩ ហើយចោទថា ក្រសួងសុខាភិបាល បានយកសាកសពទៅប្លុងចោលនៅភ្នំប្រាសាទ យ៉ាងអានាធិបតេយ្យ ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត។
រដ្ឋបាលខេត្តកំពតបានអះអាងថា ពាក់ព័ន្ធនឹងការស្លាប់របស់អ្នកជំងឺកូវីដ១៩ ចំនួន ២ នាក់ ក្នុងខេត្តកំពត អាជ្ញាធរស្រុកកំពង់ត្រាច បានចាត់ចែងរៀបចំមេន សម្រាប់បូជាសពបានត្រឹមត្រូវ តាមព្រះពុទ្ធសាសនា និងវិធានការសុខាភិបាល នៅកន្លែងឆ្ងាយពីប្រជាពលរដ្ឋ ដោយមិនបានទុកសពប្លុងចោល ដូចសារព័ត៌មានមួយចំនួនចុះផ្សាយខុសពីការពិតឡើយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


