ព័ត៌មានជាតិ
ថ្ងៃទី១៤មិថុនានេះ ផ្ទះបណ្តែតទឹក និងបែត្រីដែលព្រមស្ម័គ្រចិត្តរុះរើ និងចល័តចេញដោយខ្លួនឯងសង្កាត់ព្រែក៩៣% សង្កាត់សំរោង១០០%
ភ្នំពេញ ៖ ផ្ទះបណ្តែតទឹក និងបែត្រីដែលប្រជាពលរដ្ឋបានស្ម័គ្រចិត្តរុះរើ និងចល័តចេញ ក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គិតត្រឹមល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះ១សង្កាត់ព្រែកព្នៅបើគិតជាភាគរយស្មើ៩៣% ចំណែកសង្កាត់សំរោង បានចុះធ្វើកំណត់ហេតុរុះរើ និងចល័តចេញ ដោយខ្លួនឯងចំនួន៦៣បែស្មើ១០០%។
ក្នុងការចុះអនុវត្តតាមលិខិតលេខ ០៣៨/២១ សជណ.ច ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរុះរើ ឬចល័តបែចិញ្ជឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹកនេះ គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ដឹកនាំដោយ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានចុះផ្សព្វផ្សាយនិងពន្លឿនឲ្យប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើដោយខ្លួនឯងរុះរើឲ្យបានឆាប់ដើម្បីអាជ្ញាធរស្រួលគ្រប់គ្រង។
ជាលទ្ធផលជនជាតិវៀតណាមដែលបានរុះរើ និងចល័តដោយស្ម័គ្រចិត្តផ្ទះបណ្តែតទឹក និងបែត្រីក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះ១-សង្កាត់ព្រែកព្នៅ មានសរុប២៥៩ផ្ទះ និងបែ ក្នុងនោះយើងបានចុះធ្វើកំណត់ហេតុរុះរើម្ចាស់ផ្ទះទឹក ចំនួន២៤២ផ្ទះ នៅសល់១៧ផ្ទះទៀត កំពុងរុះរើលើ១០០% ប៉ុន្តែរុះរើពុំទាន់ហើយ បើគិតជាភាគរយស្មើ៩៣%។ ២-សង្កាត់សំរោង មានសរុបចំនួន៦៣ផ្ទះ និងបែ បានចុះធ្វើកំណត់ហេតុរុះរើ និងចល័តចេញ ដោយខ្លួនឯងចំនួន៦៣បែស្មើ១០០%. សរុបផ្ទះទឹកចំនួនផ្ទះ និងបែត្រីចំនួន ៣២២ផ្ទះ និងបែ ក្នុងនោះបានរុះរើដោយខ្លួនឯងចំនួន៣០៥ផ្ទះ និងបែ នៅសល់១៧ផ្ទះបែទៀតកំពុងរុះរើ១០០%ដោយខ្លួនឯង ប៉ុន្តែពុំទាន់រុះរើហើយ បើគិតជាភាគរយស្មើ៩៥%៕
ដោយ ៖ លី មុន្នីឧត្តម
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១២ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម១៩ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)