Connect with us

កូវីដ-១៩

ខេត្តសៀមរាប​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ១៩ ថ្មី ចំនួន ៣៥​នាក់ និង​ជាសះស្បើយ ៤​នាក់​បាន​ចេញពី​មន្ទីរពេទ្យ

បានផុស

នៅ

សៀម​រា​ប ៖ លោក វិ​ជ្ជ​បណ្ឌិត​គ្រួស សា​រ៉ា​ត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ ២០២១ ក្រុមគ្រូពេទ្យ បាន​រក​ឃើញ​ករណី អ្នក​វិជ្ជមាន​កូ​វីដ១៩​ថ្មី ចំនួន​៣៥នាក់ និង​មាន​អ្នកជា​សះស្បើយ៤​នាក់ ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្ត ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មក​ទល់​ពេល​នេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៤៩៤​នាក់ បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​១១៧នាក់ ស្លាប់​៣​នាក់ និង​៣៧៨​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិក្រឹតការ​ខេត្ត និង​វិទ្យាល័យ​ដំ​ដែក​។

រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល៕

ដោយ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម