KPT+
ធាតុសំខាន់ ៣ នៃទំនាក់ទំនងអាជីវកម្ម ដែលបុគ្គលជោគជ័យតែងអនុវត្តជារឿយៗ
អាជីវកម្មមិនមែនចេះតែជោគជ័យ មិនមែនចេះតែល្អប្រសើររហូតទេ។ ម្ចាស់ជំនួញមួយៗមុនចាប់ផ្ដើមធ្វើ ពួកគេគិតគូរណាស់ ហើយក៏មិនដែលធ្វេសប្រហែសពីគន្លឹះដែលនាំពួកគេទៅរកភាពជោគជ័យឡើយ។
ខាងក្រោមនេះ ជាធាតុសំខាន់ៗនៃច្បាប់អាជីវកម្ម ដែលបុគ្គលជោគជ័យ តែងអនុវត្តជារឿយៗ
១ ការទំនាក់ទំនង

ការទំនាក់ទំនងបើកចំហនិងតម្លាភាព ដោយគ្មានការសង្ស័យ មិនកុហក ចូរទៅរកការទំនាក់ទំនងដោយភាពស្មោះត្រង់ ជាផ្លូវមួយនាំទៅរកមិត្តភាពយូរអង្វែង និងសេចក្ដីទុកចិត្តនៃជំនួញរបស់អ្នក។
Lisa Gilmore ជាអ្នករចនាម៉ូដនៅ Lisa Gilmore។
២ ទុកចិត្ត

ជំនឿនៃការទុកចិត្តវាបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់ទំនាក់ទំនងជាមួយអតិថិជន និយោជិកនិងអ្នកផ្គត់ផ្គង់។ ការជឿទុកចិត្តផ្ដល់អំណាចដល់មនុស្សធ្វើការសម្រេចចិត្តត្រឹមត្រូវ និងចាត់វិធានការល្អបំផុត។ ជំនួញណា ក៏គេត្រូវការវិធីនេះមកអនុវត្តដែរ។
Rick Salas ប្រធាននិងជាសហស្ថាបនិកនៃការធ្វើរោគវិនិច្ឆ័យទូទៅ។
៣ ជឿជាក់លើខ្លួនឯង

ទំនាក់ទំនងអាជីវកម្មជោគជ័យ ត្រូវបានបង្កើតឡើងដោយភាពជឿជាក់ផ្ទាល់ខ្លួនអ្នក។ ការខិតខំដើម្បីផ្ដល់គុណតម្លៃដល់អ្នកដែលអ្នកបានជួយយើង ឬយើងបានស្ដាប់សេចក្ដីត្រូវការរបស់ពួកគេ ហើយបំពេញសេចក្ដីត្រូវការទាំងនោះយ៉ាងឆាប់រហ័ស ដោយភាពស្មោះត្រង់ គឺជាវិធីដែលអ្នកបង្កើតអាជីវកម្មនីមួយៗតែងជោគជ័យ។
Leanne Lopez Mosley ជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃដំណោះស្រាយគ្រូបង្វឹក GROW៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖success
ចុចអាន៖គោលការណ៍ ៥ យ៉ាងនេះ ធានាថានឹងផ្លាស់ប្ដូរជីវិតឈានទៅរកគោលដៅជោគជ័យលឿ ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


