ព័ត៌មានជាតិ
គម្រោងកែលំអគ្រប់គ្រងបរិស្ថានក្រុងបាត់ដំបង អាចសម្អាតទឹកកខ្វក់៨០០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងកាត់បន្ថយការប៉ះពាល់បរិស្ថាន
គម្រោងកែលំអគ្រប់គ្រងបរិស្ថានប៉ែកខាងកើតក្រុងបាត់ដំបង ក្រោយបញ្ចប់គម្រោងសាងសង់ ត្រូវបានមន្ត្រីជំនាញអះអាងថា មានសមត្ថភាពសម្អាតទឹកកខ្វក់៨០០០ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃផ្តល់ឲ្យកសិករប្រើប្រាស់ស្រោចស្រព ពិសេសកាត់បន្ថយការប៉ះពាល់បរិស្ថានបានយ៉ាងល្អប្រសើរជាងមុន។
លោកស្រី កឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង ទទួលបន្ទុករៀបចំប្រព័ន្ធលូនិងជាប្រធានអង្គភាពអនុវត្តគម្រោង(PIU)បានបញ្ជាក់ឲ្យដឹង នៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះថា គម្រោងសាងសង់ប្រព័ន្ធលូនិងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដែលកំពុងតែដំណើរការនេះ លើផ្ទៃដីជិត១០ហិកតា ឋិតនៅត្រើយខាងកើតស្ទឹងសង្កែ ក្រុងបាត់ដំបង ចាប់ផ្តើមការសាងសង់បានប្រមាណជាង៥%ហើយ ចាប់តាំងពីអំឡុងខែធ្នូឆ្នាំ២០២០មក។


លោកស្រី កឹម សុគន្ធារី បានឲ្យដឹងបន្ថែមថា គម្រោងដូចគ្នានេះដែរ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ក៏ទទួលបានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មួយគម្រោងទៀតខ្ពស់ ជាគម្រោងកែលំអគ្រប់គ្រងបរិស្ថានប៉ែកខាងលិចស្ទឹងសង្កែបន្ថែមថ្មីមួយទៀត ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានរហូតជាង១២០០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ដែលគម្រោងនេះនឹងចាប់ផ្តើមអនុវត្ត ក្នុងអំឡុងឆ្នាំ២០២១នេះផងដែរ។



ប្រភពដដែលបញ្ជាក់ថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់តាមផែនការ ដែលគ្រោងទុកវាមានសមត្ថភាពសំអាតទឹកកខ្វក់ជាង៨០០០ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃលើទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង។ ក្រោយការសម្អាតរួចទឹកកខ្វក់នេះ និងប្រែក្លាយជាទឹកស្អាតអាចយកទៅប្រើប្រាស់លើការស្រោចស្រពដំណាំបានយ៉ាងប្រសើរ។ ជាងនេះទៅទៀត វាបានបំប្លែងពីទឹកមិនស្អាតទៅជាទឹកស្អាតល្អជួយកាត់បន្ថយការប៉ះពាល់បរិស្ថានយ៉ាងសំខាន់ថែមទៀតផង៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់



