ព័ត៌មានអន្ដរជាតិ
វៀតណាមចាប់ផ្តើមធ្ងន់ធ្ងរ! ប្រកាសយប់មិញ រកឃើញអ្នកឆ្លងកូវីដ ជាង៥០០ករណី
កាលពីយប់មិញនេះ អាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ពីការឆ្លងកូវីដក្នុងសហគមន៍ចំនួន ១៣៣ករណីទៀត ដោយធ្វើឲ្យករណីសរុបប្រចាំថ្ងៃព្រហស្បតិ៍កើនដល់ ៥០៣ ករណី។ នេះជាចំនួននៃការឆ្លងខ្ពស់បំផុតមិនធ្លាប់មានទាល់តែសោះ ចាប់តាំងពីកូវីដផ្ទុះឡើង។

ក្នុងចំណោមករណីដែលប្រកាសពេលយប់ មាន៦២ករណីត្រូវបានកត់ត្រានៅក្នុងខេត្ត Bac Giang, ៦២ករណីក្នុងទីក្រុងហូជីមិញ, ៦ករណីនៅ Bac Ninh, ២ករណីនៅ Ha Tinh និង១ករណីនៅ Lang Son។
នៅក្នុងរលកថ្មីដែលបានចាប់ផ្តើមកាលពីចុងខែមេសា ការឆ្លងក្នុងសហគមន៍ចំនួន៨,៩១៤ករណី ត្រូវបានកត់ត្រានៅក្នុងខេត្តក្រុងចំនួន ៤០។

ខេត្ត Bac Giang មានចំនួនអ្នកឆ្លងខ្ពស់បំផុត ដោយមាន៥,០០៧ករណី បន្ទាប់មក Bac Ninh មាន ១,៤៥៤ករណីនិង ហូជីមិញ មាន១,១៩៧ ករណី។
ទីក្រុង ហូជីមិញ បានរកឃើញករណីសរុបចំនួន ១៣៧ ករណីកាលពីថ្ងៃព្រហស្បតិ៍ ខ្ពស់ជាងកំណត់ត្រាចាស់៩៩ករណី កាលពីថ្ងៃពុធ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ជប៉ុន ចេញ “លិខិតឆ្លងដែនវ៉ាក់សាំង” ដល់អ្នកដំណើរទៅប្រទេសផ្សេង ចាប់ពីខែក្រោយទៅ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


