ព័ត៌មានជាតិ
លោក តូច ចាន់នី អំពាវនាវកុំឲ្យពលរដ្ឋចេញក្រៅផ្ទះបើមិនចាំ បាច់
លោកតូច ចាន់នី ក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក បានថ្លែងនូវការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យចេញពីផ្ទះបើមិនចាំបាច់ព្រោះមេរោគកូវីដ១៩ គ្មានរូបរាង គ្មានក្លិន គ្មានស្រមោលមើលមិនឃើញឡើយដែលជាហេតុបង្កគ្រោះថ្នាក់បំផុតហើយងាយឆ្លងទៀតបើសិនយើងធ្វេសប្រហែសតែមួយនាទីណានោះ។

លោកតូច ចាន់នី ថ្លែងបែបនេះខណៈពេលដឹកនាំប្រជុំនាថ្ងៃម្សិលមុិញដើម្បីប្រកាសស្តីពីការកែសម្រួលសមាសភាពក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ និងភូមិទាំង២៥ និងដាក់ផែនការឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ ២០២២ ខាងមុខ ជាមួយប្រធាន អនុប្រធានក្រុមការងារភូមិទាំង២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំ កណ្តោលជ្រុំ។
លោកតូច ចាន់នីបានថ្លែងនូវការផ្តាំផ្ញើរដល់មន្ត្រីគ្រប់ថ្នាក់មូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ ក៍ដូចមន្ត្រីសមាជិកសមាជិកាបក្សទាំងអស់បន្តអនុវត្តតាមវិធានការ ៣ការពារ ៣កុំ របស់សម្ដេចពុក ឲ្យបានជាប់ ជាប្រចាំ នៅពេលចេញក្រៅផ្ទះ ព្រោះមេរោគកូវីដ១៩ គ្មាន រូបរាង គ្មានក្លិន គ្មានស្រមោលឡើយ។

លោកក៍បានសំណូមពរឲ្យប្រជាពលរដ្ឋ សមាជិកសមាជិកាបក្សនិងមន្ត្រីរាជការ ទាំងអស់គ្នាទោះមិនទាន់បានចាក់វ៉ាក់សាំងឬបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយ ក្តីក៍តែត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀត ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល និង វិធានការណ៍ដ៏មុតស្រួច ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ឲ្យមានប្រសិទ្ធិភាពខ្ពស់ ខណៈដែលជម្ងឺដ៍កាចសសហាវនេះបានឆក់យកអាយុជីវិតប្រជាពលរដ្ឋកម្ពុជាជាងជាង៤០០នាក់និងឆ្លងជាង៤០០០០នាក់ហើយមកដល់ត្រឹមថ្ងៃនេះ៕ អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន