Connect with us

សុខភាព

ម្រះមានរសជាតិល្វីង! តែជាឱសថជួយដល់សុខភាពបានយ៉ាងសក្ដិសិទ្ធិ ជាពិសេសបង្កើតភាពស៊ាំក្នុងសម័យកាលកូវីដ

បានផុស

នៅ

ផ្លែម្រះមានរសជាតិល្វីមែនពិត​ តែជាឱសថព្យាបាលរោគបានច្រើនយ៉ាង ជា​ពិសេស​ក្នុង​សម័យកាល​នេះ​ផង​ដែរ។

ហូប​ម្រះ​ជា​រៀងរាល់ថ្ងៃ​ ដូច​យក​ថ្នាំ​ទិព្វ​មក​ដាក់​ជិត​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​អាក្រក់

យោង​តាម​ការ​សិក្សា​ផ្នែកវេជ្ជសាស្ត្រ ម្រះគឺប្រឆាំងនឹងការរលាក ហើយ​ក៏ជាជំនួយក្នុងការកាត់​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​អាក្រក់​ផងដែរ។ ការទទួលទានបន្លែ​នេះ​ជា​ប្រចាំ​ អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ដូចជា ​ការវាយប្រហារនិងដាច់សរសៃឈាមខួរក្បាល។ ​ម្រះ​សំបូរ​ទៅ​ដោយ​ប៉ូតាស្យូម​ ជួយ​ទ្រទ្រង់​សំពាធឈាម​ក្នុង​កម្រិត​សុវត្ថិភាព​ផងដែរ។

២ រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម

ម្រះ​មាន​លក្ខណៈ​សម្បត្តិ​នៃ​សមាសធាតុដូចអាំងស៊ុយលីន ដែលត្រូវបានគេហៅថា Polypeptide-p ឬ p-អាំងស៊ុយលីន​ហើយត្រូវបានបង្ហាញថាអាចគ្រប់គ្រងជំងឺទឹកនោមផ្អែមតាមធម្មជាតិ។ ​ទទួលទាន​ជា​រៀងរាល់​ថ្ងៃ ​វា​មានឥទ្ធិពល​ក្នុងការកាត់បន្ថយកម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ​ជាមួយ​នឹង​អ្នកជំងឺ​ដែល​ទទួល​រង​ពី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ ។

៣ ល្អ​សុខភាព​និង​ល្អ​សម្រាប់​ថ្លើម

នៅក្នុងការស្រាវជ្រាវដែលធ្វើឡើងដោយទិនានុប្បវត្តិអន្តរជាតិ នៃវីតាមីននិងសារធាតុចិញ្ចឹម​នៃ​ម្រះ ជួយ​បង្កើន​អង់ស៊ីម​ការពារ​ប្រឆាំង​អុកស៊ីតកម្ម​នៅ​ក្នុង​ថ្លើម​បាន​យ៉ាង​ល្អ។

៤ រក្សា​ទំងន់

ទោះបីជាបន្លែនេះមានជាតិខ្លាញ់កាឡូរីកាបូអ៊ីដ្រាតទាបក៏ដោយ តែវានឹងធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​ក្នុង​រយៈពេល​វែង​ឬមិនសូវឃ្លានតែម្ដង។ ការសិក្សាបានសន្និដ្ឋានបន្ថែមទៀតថា ម្រះ​ត្រូវ​បាន​គេ​ចាត់​ទុកថា​ជា​ភ្នាក់ងារ​ធម្មជាតិ​សម្រាប់​ព្យាបាល​ជំងឺ​ធាត់។

៥ បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ

ប្រសិនបើអ្នកចង់បានការការពារ​ធម្មជាតិ​ប្រឆាំង​នឹង​វីរុស​សព្វថ្ងៃនេះ រួមទាំងបាក់តេរីអាក្រក់ៗ ​ការ​ទទួលទានម្រះ​គឺ​ជារឿងល្អ​មួយជា​ពិសេស​ជួយ​ពង្រឹង​ភាព​ស៊ាំ​ក្នុង​សម័យកាល​នេះ​ផងដែរ។

សារធាតុ​ប្រឆាំងអុកស៊ីតកម្មរបស់វា អាចផ្តល់​ឲ្យ​អ្នក​នូវ​ការការពារ​ប្រឆាំង​នឹង​ជំងឺ​និង​ការ​បំផ្លាញរ៉ាឌីកាល់សេរី ដែលអាចនាំ​ឲ្យ​មានជំងឺមហារីកប្រភេទ​ជាក់លាក់​មួយ​គឺ​ក្រពេញ​ប្រូស្តាត​សុដន់​និង​មាត់​ស្បូន​ផងដែរ។

៦ ឱសថ​ព្យាបាល​ជំងឺ​ក្អកនិងរាគ

ការ​ក្អកគ្រុនក្តៅ​និង​រាគអាចត្រូវបានធូរស្បើយដោយការផឹក​ទឹក​ស្លឹកម្រះ ​មួយ​ភាគបី​ជា​រៀងរាល់ថ្ងៃ។ ដូចគ្នានេះផង​ដែរ​ការ​ដាំ​ស្លឹក​យក​ផឹក​វាមកផឹក​អាចធ្វើ​ឲ្យ​​កុមារឬមនុស្សដែលក្អក​ជាប្រចាំបាត់ភ្លាមៗ។

៧ ល្អ​ចំពោះស្បែក

ស្បែកនឹង​ក្មេងជាងវ័យ​ហើយ​ភ្លឺរលោង នៅពេលដែល​យើង​បញ្ចូល​ម្រះ​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​ប្រចាំ​ថ្ងៃ​ទៀងទាត់​ដែល​នេះ​ជាវិធីធម្មជាតិ។ ដូច​ដែល​បាន​បញ្ជាក់រួចមកហើយថាម្រះ ​មាន​វីតាមីន C ដែលដើរតួជាអង់ទីអុកស៊ីដង់ វា​ប្រយុទ្ធ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​ ដែល​បង្ក​គ្រោះថ្នាក់​ដូច្នេះបន្ថយល្បឿននៃភាពចាស់។

ចុងក្រោយវាដើរតួជាឡេការពារកម្តៅថ្ងៃធម្មជាតិ​ ជួយការពារស្បែកពីការខូចខាត​ ដែល​បណ្តាល​មក​ពី​កាំរស្មីអ៊ុលត្រាវីយូ​ដែល​បង្កគ្រោះថ្នាក់ពីព្រះអាទិត្យ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព​៖practicalheal

ចុចអាន៖ត្រកួនជាបន្លែសាមញ្ញ តែបើនិយាយពីអត្ថប្រយោជន៍ចំពោះសុខភាពវិញ ច្រើនមិនគួរឲ្យជឿ

ចុចអាន៖ស្វាយទុំមិនត្រឹមផ្អែមឆ្ងាញ់! តែមានប្រយោជន៍ច្រើនចំពោះសុខភាព សូម្បីអ្នកមានជំងឺទឹកនោម​ផ្អែមក៏ហូបបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៥ នាទីutes មុន

កម្ពុជារកចំណូលបានជាង ៧៥៣ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទី

ព័ត៌មានជាតិ១២ នាទីutes មុន

ក្រសួងការងារ លើកទឹកចិត្តដល់និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសហុងគ្រីឲ្យក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពលរបស់កម្ពុជាក្នុងយុគសម័យឌីជីថល

ព័ត៌មានជាតិ៣៤ នាទីutes មុន

ACU បើកវគ្គផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយដល់អាជ្ញាធរខណ្ឌ៧មករា ដើម្បីចែករំលែក​បទពិសោធន៍ដល់មន្រ្តីថ្នាក់មូលដ្ឋាន

ព័ត៌មានជាតិ៣៥ នាទីutes មុន

ធនាគារធំរបស់ជប៉ុនគ្រោងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា

ព័ត៌មានជាតិ៤៦ នាទីutes មុន

សហគ្រិនខ្មែរ សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិ​​ ជាស៊ីម កំចាយមារ លើកកម្ពស់សហគ្រិនភាពនៅតំបន់ជនបទកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ ប្រើលេសចំនួន២ ដើម្បីបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់រសើបនៅព្រំដែនជាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

តុលាការថៃ សម្រេចដាក់ពន្ធនាគារទាហាន ២ រូបដែលវាយសម្លាប់កូនទាហានខ្លួនឯង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​​​កង​ទ័ពអ៊ុយក្រែនបាត់​បង់​យន្តហោះ​ចម្បាំង​បារាំង​​«Dassault Mirage 2000»​ លើក​ដំបូង​​​​ ​​​​​

Sokha Hotels

ព័ត៌មានពេញនិយម