ព័ត៌មានជាតិ
បុរសម្នាក់ញៀនថ្នាំរហូតវាយកំទេចទ្រព្យសម្បត្តិក្នុងផ្ទះយកទៅលក់
បន្ទាយមានជ័យ ៖ បុរសម្នាក់ពេលដែលជក់ថ្នាំញៀនហើយចិត្តខ្លាំងដូចខ្លារហូតដល់ឡប់សតិសុំលុយម្តាយទិញថ្នាំជក់មិនបានវាយកំទេចទ្រព្យសម្បត្តិក្នុងផ្ទះយកដែកទៅលក់ ស្រាប់តែអាវុធហត្ថឃាត់ខ្លួនបាននៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្លិបហាត់ប្រាណ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ការឃាត់ខ្លួននេះតាមពាក្យ បណ្ដឹងរបស់ឈ្មោះម៉ោញ សារឿន ភេទស្រី អាយុ៦៩ឆ្នាំ រស់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្តីពីកូនវាយកំទេចទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចយកយុលទិញថ្នាំជក់។

ក្រោយទទួលបានពាក្យប្តឹងហើយ លោកដឹកនាំកម្លាំងអាវុធហត្ថ១ក្រុមចុះឃាត់ខ្លួនបានបុរសម្នាក់ ឈ្មោះ កែវ រិទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ យកមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីសួរនាំអំពីរឿងហេតុ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការកងរាជអាវុធហត្ថខេត្តទទួលការងារយុត្តិធម៌បានបញ្ជាក់ថាដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តលោកបានឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌធ្វើការសាកសួរព័ត៌មានពីម្តាយបាននិយាយថា កូនគាត់សព្វថ្ងៃនេះគិតតែពីដើរជក់ថ្នាំញៀន រហូតសាហាវដូចសត្វខ្លាអញ្ចឹង។

នៅថ្ងៃទី២១នេះ មកសុំលុយគាត់យកទៅទិញថ្នាំជក់ពេលដែលមិនឲ្យស្រាប់យកញញួរវាយបំបាក់សំយាបផ្ទះដើម្បីយកដែក និងស័ង្កសី យកទៅលក់ទិញថ្នាំជក់។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ៕
ដោយ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


