Connect with us

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីអរគុណចំពោះសប្បុរសជនដែលបានផ្តល់នូវសម្លៀកបំពាក់ការពារមេរោគ(PPE)សម្រាប់ប្រើប្រាស់

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណចំពោះសប្បុរសជនបរទេសដែលបានផ្តល់ នូវសម្លៀកបំពាក់ការពារមេរោគ(PPE)សម្រាប់កម្លាំងកងរាជអាវុធហត្ថរាជធានីប្រើប្រាស់ក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺរាតត្បាតដ៍កាចសាហាវកូវីដ១៩ដែលកំពុងតែរាលដាលក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការទទួលនូវអំណោយដ៍ថ្លៃថ្លានោះធ្វើឡើងនាថ្ងៃម្សិលមិញនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួលសម្លៀកបំពាក់ការពារមេរោគ PPE ចំនួន ១០០០កំប្លេ ពី លោក Park Sang Ho Chairman of Cam – KO Business Association ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងបានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក Park Sang Ho ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ សម្លៀកបំពាក់ការពារមេរោគ PPE ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ប្រើប្រាស់ជាក់ស្តែងក្នុងអង្គភាពនិងបំរើប្រជាពលរដ្ឋ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម