កូវីដ-១៩
រដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ទាំង៦២នាក់ និងស្លាប់ម្នាក់
ស្វាយរៀង ៖ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្នុងខេត្តស្វាយរៀង ករណីជាសះស្បើយ ៣៦នាក់ ស្រី២៤នាក់ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦២នាក់ ស្រី៣៧នាក់ និងករណីស្លាប់ចំនួន១នាក់។
បច្ចុប្បន្ននេះ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ចំនួន១៥នាក់, មន្ទីរពេទ្យបង្អែកស្វាយជ្រំ ចំនួន១៤នាក់ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ បាវិត ចំនួន៣២នាក់។

សូមបញ្ជាក់ផងដែរថា ក្នុងខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៦៣២នាក់ ស្រី៩៥២នាក់, ករណីជាសះស្បើយសរុបចំនួន ១១១២នាក់ ស្រី៦៣០នាក់, ករណីកំពុងសម្រាកព្យាបាលសរុបចំនួន ៥០៧នាក់ ស្រី៣១៧នាក់, និងករណីស្លាប់សរុបចំនួន ១២នាក់ ស្រី០៥នាក់។
រដ្ឋបាលខេត្តស្វាយរៀង សំណូមពរប្រសិនបើបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និង ប្រយោលសូម ធ្វើ ចត្តាឡីស័ក តាមដានសុខភាព អនុវត្តតាមវិធានការណែនារបស់ក្រសួងសុខាភិបាល និង វិធានការ”៣ ការពារ ៣ កុំ” របស់ សម្ដេចតេជោ ហ៊ុន សែន ឬ មានរោគសញ្ញាដូចជា គ្រុនក្ដៅ , ក្អក , កណ្ដាស់ , ឈឺបំពង់ក ឬ ដកដង្ហើម ខ្លី ៗ ឬសង្ស័យសូមមេត្តាប្រញាប់ទៅ ធ្វើតេស្តរកមេរោគកូវីដ- ១៩ ឬ ផ្ដល់ ព័ត៌មាន ទៅ អាជ្ញាធរមូលដ្ឋាន ឬ ទំនាក់ទំនង មក ក្រុមការងារ ស្រាវជ្រាវ និង តាមដាន បុគ្គល សង្ស័យ ថា មាន ផ្ទុក ជំងឺ កូ វី ដ -១៩ ខេត្ត 088 783 6666 ឬ 097 503 4567 ដើម្បីមានវិធាន ការណ៍បន្ត។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដាន សុខភាព របស់ ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពី ថ្ងៃ ដែល អ្នក បាន ប៉ះពាល់ ឬ ទៅ ទីកន្លែង នោះ៕
ដោយ ៖ ភក្ដី






-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


