សុខភាព
អ្នកមិនសូវចូលចិត្តននោង អានអត្ថបទនេះហើយ ប្រាកដជារកទិញហូបមិនខាន!
ជាទូទៅននោងត្រូវបានគេប្រើជាគ្រឿងផ្សំនៅក្នុងមុខម្ហូបអាស៊ី និងឱសថបុរាណជាច្រើន ដោយសារតែមានសារធាតុចិញ្ចឹមនិងឱសថរួមគ្នា។

១ សម្រាប់ខួរក្បាល
បន្លែនេះមានផ្ទុកជាតិដែក ដែលជម្រុញចលនាអុកស៊ីសែននៅក្នុងខ្លួនដែលអនុញ្ញាតឲ្យខួរក្បាលដំណើរការបានល្អ។ ផ្នែកផ្សេងទៀតនៃរាងកាយ ក៏ត្រូវការអុកស៊ីសែនដើម្បីឲ្យស្ថិតក្នុងស្ថានភាពកំពូលផងដែរ។
២ បំបាត់ជាតិពុលក្នុងឈាម
វាមិនត្រឹមតែជួយជំរុញចលនាអុកស៊ីសែនប៉ុណ្ណោះទេ តែថែមទាំងបង្កើនការផលិតកោសិកាឈាមក្រហម ដែលផ្គត់ផ្គង់វាពាសពេញរាងកាយ។ រួមគ្នាជាមួយវីតាមីន B6 ជាតិដែក ការពារភាពស្លេកស្លាំងពីការកើតឡើង និងបំបាត់ជាតិពុលក្នុងឈាម។
៣ សម្រាប់ប្រព័ន្ធបេះដូងនិងសរសៃឈាម
វីតាមីន B ៥ ដែលត្រូវបានគេរកឃើញនៅក្នុងននោង ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់និងទ្រីគ្លីសេរីតនៅក្នុងបេះដូង និងចរន្តឈាម ហើយបន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺសរសៃឈាមបេះដូង។
៤ សម្រាប់ប្រព័ន្ធភាពស៊ាំ
ទឹកផ្លែននោងជួយពង្រឹងការការពាររាងកាយប្រឆាំងនឹងជំងឺ និងជួយឲ្យឆាប់ជាសះស្បើយឡើងវិញ តាមរយៈការបញ្ចូលវាជាមួយវីតាមីន C និងសមាសធាតុអង់ទីប៊ីយ៉ូទិក។

៥ ល្អចំពោះភ្នែក
ការចុះខ្សោយភ្នែក ឬការថយចុះនៃភ្នែក ដែលអាចបណ្ដាលឲ្យងងឹតភ្នែក គឺជាអ្វីដែលយើងទាំងអស់គ្នានឹងជួបប្រទះនៅថ្ងៃណាមួយ។ ននោងមានផ្ទុកវីតាមីនា A ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់ថែរក្សាចក្ខុរបស់យើង។
៦ ល្អសម្រាប់ស្បែក
វីតាមីន A និង C ល្អសម្រាប់ស្បែកជាទូទៅ។ វីតាមីន A ជួយជំរុញដល់ការលូតលាស់ កោសិកាស្បែកឲ្យមានសុខភាពល្អ រីឯវីតាមីន C ការពារភាពចាស់ស្បែកស្ងួតនិងជ្រីវជ្រួញ។ ពួកវាក៏ផ្តល់សំណើមដល់ស្បែក ការពារការកើតឡើងនៃមុននិងស្នាមជាំផ្សេងៗទៀតដែរ។
៧ ល្អចំពោះសរសៃប្រសាទ
មនុស្សអាចឈឺចាប់នៅពេលសរសៃប្រសាទបញ្ជូនសញ្ញាទៅខួរក្បាល។ ជាលិទ្ធផលអាចធុញថប់ដែលបណ្តាលឲ្យរាងកាយមានអារម្មណ៍ឈឺចាប់ខុសពីធម្មតា រហូតទៅជាឈឺក្បាលបែបប្រកាំងនិងឈឺចាប់ផ្សេងៗគ្នាកើតឡើង។ម៉ាញ៉េស្យូមត្រូវបានគេរកឃើញនៅលើននោង ហើយវាជួយរក្សាស្ថានភាពនៃកោសិកាសរសៃប្រសាទ។
៨ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ
ននោងត្រូវបានគេយកទៅស្ងោរឲ្យពុះហើយផឹក ដើម្បីជួយរាងកាយបញ្ចេញកាកសំណល់បានល្អ ហើយការពារអ្នកពីការឡើងទម្ងន់ឬទទួលរងពីការទល់លាមក។

៩ ល្អចំពោះជាតិស្ករក្នុងឈាម
ម៉ង់ហ្គាណែសគឺជាសារធាតុចិញ្ចឹមមួយក្នុងចំណោមសារធាតុចិញ្ចឹមជាច្រើនដែលត្រូវបានណែនាំនៅក្នុងខ្លួនតាមរយៈការបរិភោគននោង។ វាបង្កើនអាំងស៊ុយលីនដែលអនុញ្ញាតឲ្យរាងកាយរំលាយ និងប្រើប្រាស់ជាតិស្ករបានលឿននិងមានប្រសិទ្ធភាពជាងមុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖ផ្លែឈើនិងបន្លែពណ៌ក្រហមស្រស់ ហូបជាទៀងទាត់ ដូចនៅឆ្ងាយពីគ្រូពេទ្យ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា