ព័ត៌មានជាតិ
ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអង់គ្លេស និង លោក ប្រាក់ សុខុន ផ្ដោតខ្លាំងលើវិស័យពាណិជ្ជកម្ម
ស្ថានទូតអង់គ្លេសប្រចាំកម្ពុជាបានឲ្យដឹងមុននេះបន្តិចថា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា លោក Dominic Raab រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស បានជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ និងបញ្ហាឥណ្ឌូប៉ាស៊ីហ្វិក ជុំវិញអាទិភាពរួមមួយចំនួន រួមមាន ពាណិជ្ជកម្ម ភាពប្រសើរឡើងវិញនៃស្ថានភាពកូវីដ១៩ បញ្ហាសិទ្ធិមនុស្ស និងស្ថានការនៅប្រទេសមីយ៉ាន់ម៉ា។

បើតាមស្ថានទូតអង់គ្លេសប្រចាំកម្ពុជា នៅក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការប្រទេស និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស នោះ លោក Dominic Raab បានអះអាងថា ចក្រភពអង់គ្លេសទន្ទឹងរង់ចាំ ក្នុងការធ្វើការយ៉ាងជិតដិតជាមួយកម្ពុជា នាពេលខាងមុខ គឺក្នុងអំឡុងពេល ដែលប្រទេសកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំអាស៊ាន ក្នុងឆ្នាំ២០២២។

សូមបញ្ជាក់ថា លោក Dominic Raab បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល១ថ្ងៃ ហើយលោកបានមកដល់ប្រទេសកម្ពុជាកាលពីវេលាម៉ោងប្រមាណជាង៨ យប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។
ដំណើរបំពេញទស្សនកិច្ចរបស់លោក Dominic Raab នៅកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ហើយនៅក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីកិច្ចប្រជុំទ្វេភាគីជាមួយប្រមុខកាទូតកម្ពុជា លោក ដូមីនិក រ៉ាអាប់ មានជំនួបជាមួយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហើយក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជាផងដែរ។

ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងដែរថា ទស្សនកិច្ចផ្លូវការរបស់លោក ដូមីនិក រ៉ាអាប់ នៅកម្ពុជា នឹងជួយរួមចំណែកជំរុញ និងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងជាការបោះជំហានទៅមុខ នៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងក្របខ័ណ្ឌអាស៊ាន៕
កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


