ព័ត៌មានជាតិ
ថ្ងៃទី៣០ ខែមិថុនា ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦៣នាក់
រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសឲ្យដឹង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ថា រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦៣នាក់បន្ថែមទៀត ក្នុងនោះក៏មានអ្នកជាសះស្បើយចំនួន៣៨នាក់ផងដែរ នៅថ្ងៃទី១ ខែកក្កដានេះ។

រដ្ឋបាលខេត្តបានបញ្ជាក់ឲ្យដឹងបន្តទៀតថា អ្នកវិជ្ជមានជំងឺកូវីដ១៩ ភាគច្រើនជាប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ស្រុកថ្មពួក និងស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ។ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ឲ្យដឹងបន្តទៀតថា គ្រូពេទ្យជួរមុខបានយកសំណាកប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណជាច្រើននាក់ ដោយឧបករណ៍តេស្តរហ័សរកឃើញវិជ្ជមានចំនួន៦៣នាក់។ រដ្ឋបាលខេត្តសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋនិងសាធារណជន ដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យនិងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង៦៣នាក់នេះសូមរួសរាន់ធ្វើចត្តាឡីស័ក នៅតាមផ្ទះក្នុងក្រុមគ្រួសាររៀងខ្លួន ដោយមិនត្រូវពាក់ព័ន្ធនឹងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។


ក្នុងករណីមានការប្រែប្រួលសុខភាពខុសពីប្រក្រតីដូចជា ឡើងកម្ដៅលើសពី៣៧ អង្សាសេ ក្អក កណ្ដាស់ ហៀសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់និងអាជ្ញាធរមូលដ្ឋានជាដើម៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ប្រមុខរដ្ឋាភិបាល ស្តីបន្ទោសមន្ត្រីសុខាភិបាលរឿងផ្អឹបទុកសម្ភារៈធ្វើតេស្តរហ័សកូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ



