Connect with us

ព័ត៌មានជាតិ

ការងារ​ស្តារ​ប្រឡាយ ទួល​ពង្រ​ទី​២ ជាង​៦​គីឡូម៉ែត្រ សម្រេច​បាន​៤០​ភាគរយ​ហើយ

បានផុស

នៅ

​បើទោះបី​រាជធានី​ភ្នំពេញ​កំពុង​ប្រឈមមុខ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ក៏ពិតមែន អាជ្ញាធរ​នៅតែ​បន្ត​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា មាន​ទាំង​ការស្តារ​ប្រឡាយ លូ ការស្ថាបនា​លូ​ថ្មីៗ​ជាដើម ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទូទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្ដែង​នៅ​ថ្ងៃទី​០២ កក្កដា នេះ ក្រុមការងារ​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ បាន​កំពុង​ស្តារ​ប្រឡាយ​ទួល​ពង្រ​ទី​២ ស្ថិតនៅ​ភូមិសាស្ត្រ​សង្កាត់​ចោមចៅ​២​ និង​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍សែនជ័យ​។

លោក​ ដួង ចាន់​សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក បូមទឹក នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឲ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​០២ កក្កដា​នេះ​ថា ដោយ​មានការ​យកចិត្តទុកដាក់​និង​ការចង្អុល​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងការ​ដោះ​ស្រាយបញ្ហា​លិចលង់ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែលមាន​អង្គភាព​លូទឹក បូមទឹក និង​ស្ថានីយ៍​ចម្រោះ​ទឹក​កខ្វក់ បានកំពុង​ធ្វើ​សកម្មភាពស្តារ​ប្រឡាយ ទួល​ពង្រ​ទី​២ ស្ថិតនៅ​ភូមិសាស្ត្រ​សង្កាត់​ចោមចៅ​២​និង​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍សែនជ័យ ដើម្បី​បង្ហូរ​ទឹកភ្លៀង​និង​ទឹក​កខ្វក់​ពី​ផ្លូវជាតិ​លេខ​៣​ទៅកាន់​ប្រឡាយ​ព្រែក​ហា​។

​លោក ​ដួង ចាន់​សារ៉ាត់ បាន​បន្តថា ប្រឡាយ​ទួល​ពង្រ​ទី​២ ស្ថិតនៅ​ភូមិសាស្ត្រ​សង្កាត់​ចោមចៅ​២​និង​ចោមចៅ​ទី​១​ នៃ​ខណ្ឌ​ពោធិ៍សែនជ័យ។ ប្រឡាយ​នេះ​មាន​ប្រវែង​៦១០០​ម៉ែត្រ មាន​ទទឹង​ពី​១០​ម៉ែត្រ​ទៅ ១៥​ម៉ែត្រ និង​មាន​ជម្រៅ​ចាប់ពី​២,៥​ម៉ែត្រ ទៅ​៣,៥​ម៉ែត្រ ។ ប្រឡាយ​នេះ មាន​តួនាទី​ជា​ប្រឡាយ​មេ​បង្ហូរ​ទឹកភ្លៀង​និង​ទឹក​កខ្វក់​ពី​ផ្លូវជាតិ​លេខ​៣​ទៅកាន់​ប្រឡាយ​ព្រែក​ហា ដែល​អាច​កាត់បន្ថយ​ទឹកជំនន់ ទឹកភ្លៀង​នៅ​ភាគ​ខ្លះ​នៃ​ខណ្ឌ​កំបូល រួមមាន​សង្កាត់​ប្រទះ​ឡាង​និង​ខណ្ឌ​ពោធិ៍សែនជ័យ រួមមាន​សង្កាត់​ចោមចៅ​២​និង​ចោមចៅ​១​និង​ភាគ​ខ្លះ​ នៃ​ខណ្ឌដង្កោ​រួមមាន​សង្កាត់​ព្រៃ​ស​ជា​ដើម។

លោក ​ដួង ចាន់​សារ៉ាត់ បាន​បញ្ជាក់ថា ការងារ​ស្តារ​ប្រឡាយ​នេះ​បាន​ចាប់​ផ្តើ​ម​ដំណើ​រការ កាលពី​ថ្ងៃទី​២៧​ ខែឧសភា ​ឆ្នាំ​២០២១​ហើយ បើ​គិត​ត្រឹម​ថ្ងៃទី​០២ ​ខែកក្កដា​ ឆ្នាំ​២០២១​នេះ ជា​លទ្ធផល​ស្តារ​បាន​ប្រវែង ២៥០០​ម៉ែត្រ ស្មើនឹង​៤០%​នៃ​ផែនការ។ ការងារ​ស្តារ​ប្រឡាយ​ទួល​ពង្រ​ទី​២​នេះ តាម​ផែ​ការ​ការងារ​គឺ ប្រើ​ប្រាស់​រយៈពេល​ចំនួន​៣​ខែ ដោយ​គ្រោង​នឹង​ស្តារ​បញ្ចប់​នៅ​ចុងខែ​សីហា​ឆ្នាំ​២០២១​នេះ​៕

អត្ថបទ៖ ​ស្រីរ័ត្ន

សូមចុចអាន៖ ​ករណីពលរដ្ឋបន្តទន្ទ្រានដីភ្នំនៅស្រុកគីរីវង់ រដ្ឋបាលខេត្តតាកែវនឹងចាត់ការតាមផ្លូវច្បាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម