ព័ត៌មានជាតិ
រាជរដ្ឋាភិបាល នឹងបង្កើនចំណូលចរន្តថវិការដ្ឋ
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី នាព្រឹកថ្ងៃទី២៣ខែតុលា២០២០ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាស្ដីពី “សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១” ដើម្បីបង្កើនចំណូលចរន្ត ថវិការដ្ឋឱ្យបានស្មើនឹង១៨,០% នៃ ផ.ស.ស ។
ក្របខណ្ឌថវិកាឆ្នាំ២០២១ មានគោលដៅបង្កើនចំណូលចរន្តថវិការដ្ឋឱ្យបានស្មើនឹង ១៨,០% នៃ ផ.ស.ស.ដែលមានការថយចុះចំនួន៥,៦៣ពិន្ទុភាគរយ នៃផ.ស.ស. ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២០ពោលគឺនឹងសម្រេចបានទាបជាងគោលដៅនៃការប្រមូលចំណូលចរន្តថវិការដ្ឋ ដែលត្រូវបានកំណត់ឱ្យកើនជាមធ្យម ០,៣ ពិន្ទុភាគរយ នៃផ.ស.ស. ក្នុងមួយឆ្នាំ នៅក្នុងយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣ គឺដោយសារកត្តាសត្យានុម័ត នៃការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ។
ចំណាយបន្ទុកបុគ្គលិក នេះត្រូវបានគ្រោងដោយរក្សាកម្រិតប្រាក់បៀវត្សអប្បបរមានិងប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធឆ្នាំ ២០២១ ស្មើនឹងកម្រិតឆ្នាំ២០២០ ដើម្បីសន្សំថវិកា សម្រាប់ទប់ទល់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានបង្កនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិតនៃ ឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌ កម្មករក្រៅប្រព័ន្ធ ក៏ដូចជាប្រជាជនក្រីក្រ និងជនងាយរងគ្រោះ។
ទន្ទឹមនេះ សម្រាប់ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលបានគ្រោងថវិកាចំនួន៤០ប៊ីលានរៀល ដោយឡែកផ្សេងទៀត សម្រាប់ផ្តល់លទ្ធភាពដល់ក្រសួងស្ថាប័នអាចជ្រើសរើសមន្ត្រីមានសមត្ថភាពនិងជំនាញខ្ពស់ចូលបម្រើការងាររដ្ឋ។
ដូចឆ្នាំមុនដែរ រាជរដ្ឋាភិបាល ក៏បានគ្រោងថវិកាចំនួន៥០ប៊ីលានរៀល សម្រាប់មូលនិធិថែទាំសុខភាពមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន និងបានបន្តគ្រោងថវិកាចំនួន ៦ ប៊ីលានរៀលសម្រាប់របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ សម្រាប់មន្ត្រីសាធារណៈ ដើម្បីលើកកម្ពស់សុខភាពមន្ត្រីរាជការស៊ីវិលនៅក្នុងកញ្ចប់ថវិការ បស់ក្រសួងសុខាភិបាល។
ចំពោះប្រាក់សោធននិវត្តន៍ ក៏ត្រូវបានគ្រោងថវិកាចំនួន៣០ប៊ីលានរៀល សម្រាប់ការកាត់បន្ថយគម្លាតរបបសោធនរបស់និវត្តជន រវាងអ្នកចូលនិវត្តន៍ចាស់ និងអ្នកចូលនិវត្តន៍ថ្មី ជូនដល់និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ផងដែរ ។ ការគ្រោងថយចុះនេះ សម្រេចបានជារួមដោយសារគ្រប់ក្រសួងស្ថាប័នទាំងអស់ ជាទូទៅគោរពបាននូវពិតានចំណាយគោលដែលរាជរដ្ឋាភិបាលបានផ្តល់ជូនសម្រាប់ចំណាយមិនមែនបន្ទុកបុគ្គលិកក្នុងកម្រិតថវិកាវិចារណកម្មចំណាយឆ្នាំ២០២០ក្នុង ក្របខណ្ឌនៃការធ្លាក់ចុះនៃចំណូល និងក្នុងគោលដៅសន្សំធនធានសម្រាប់បន្តអន្តរាគមន៍ទប់ទល់នឹងផលប៉ះពាល់ពីវិបត្តិជំងកូវីដ-១៩។
ចំណាយនេះមួយភាគធំគឺមានមុខសញ្ញាចំណាយច្បាស់លាស់រួចហើយតែតម្រូវឱ្យកត់ត្រក្នុងខ្ទង់ចំណាយមិនទាន់បែងចែកនេះសិនដោយសារការតម្រូវខាងទិដ្ឋភាពបច្ចេ កទេសដែលកំណត់ដោយច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងនីតិវិធីហិរញ្ញវត្ថុជាធរមានលើកលែងតែចំណាយត្រៀមបម្រុងសម្រាប់ គ្រោះមហន្តរាយធម្មជាតិ និង មុខចំណាយដូចរៀបរាប់ក្នុងមុខសញ្ញាផ្សេងៗទៀត។
ក៏ប៉ុន្តែចំណាយមានមុខសញ្ញាច្បាស់លាស់នេះ នឹងត្រូវធ្វើការផ្ទេរភ្លាមទៅតាមមុខសញ្ញាចំណាយដែលបានគ្រោងទុក តាមនីតិវិធីហិរញ្ញវត្ថុ ក្រោយពេលដែលច្បាប់ហិរញ្ញវត្ថុ ប្រចាំឆ្នាំ ចូលជាធរមាន ៕
អត្ថបទ ៖ ណារី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


