បច្ចេកវិទ្យា
ប្រជាជនកម្ពុជាកាន់តែច្រើនងាកមកទិញទំនិញអនឡាញ ដើម្បីទទួលបានបទពិសោធន៍កាន់តែងាយស្រួល និងមានសុវត្ថិភាពជាងមុន
នៅថ្ងៃនេះ Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេ បានចេញផ្សាយការសិក្សាស្រាវជ្រាវ ដែលបង្ហាញពីកំណើនពាណិជ្ជកម្មអនឡាញ (តាមរយៈទូរសព្ទដៃ និង ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម) ក៏ដូចជាការត្រៀមខ្លួនឲ្យកាន់តែប្រសើរជាមុនក្នុងចំណោមប្រជាជនកម្ពុជា ក្នុងការឈានទៅរកការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ។
តាមរយៈការសិក្សា របស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អ្នកប្រើប្រាស់ បានបង្ហាញពីការកើនឡើងនូវការទិញទំនិញអនឡាញតាមរយៈ App និងតាមបណ្តាញទំនាក់ទំនងសង្គម ដោយសារតែការរឹតត្បិត បិតខ្ទប់ក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺ COVID-19 ។ ការរាតត្បាតនៃជំងឺ COVID-19 គឺជាកាតាលីករមួយជំរុញនូវការរីកលូតលាស់នៃការទិញទំនិញតាមរយៈប្រព័ន្ធអ៉ីនធើណេត និងការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ដែលបច្ចុប្បន្ននេះ មានប្រជាជនជាងពាក់កណ្តាលនៃប្រជាជនសរុប (៦៤%) កំពុងប្រើប្រាស់សេវាដឹកជញ្ជូន ហើយមាន ២៨ ភាគរយ គឺជាអ្នកប្រើប្រាស់សេវាប្រភេទនេះជាលើកដំបូងក្នុងអំឡុងពេលមានជំងឺរាតត្បាត។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «ប្រជាជនកម្ពុជាកាន់តែច្រើនឡើង បានជ្រើសរើសការទិញទំនិញតាមអនឡាញជាលើកដំបូង ហើយក៏កំពុងសាកល្បងប្រើប្រាស់ជម្រើសទូទាត់ប្រាក់ថ្មីៗផងដែរ។ ក្រុមហ៊ុន Visa ក៏បានបន្តដាក់ចេញនូវដំណោះស្រាយទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតនៅលើវេទិកាទិញទំនិញ ដែលពេញនិយមសម្រាប់អតិថិជន ដោយរួមបញ្ចូលនូវមុខងារទូទាត់ដែលអនុញ្ញាតឲ្យអតិថិជនរក្សាទុកព័ត៌មានកាត (card-on-file) នៅលើវេទិកានោះ ដើម្បីធ្វើឱ្យការបញ្ជាទិញនាពេលអនាគតប្រព្រឹត្តទៅបាន រហ័ស និងងាយស្រួល ដោយមិនចាំបាច់ព្រួយបារម្ភអំពីសុវត្ថិភាពព័ត៌មានរបស់ពួកគាត់ឡើយ»។
ការកើនឡើងនៃការទិញទំនិញតាមអនឡាញនេះ គឺជាការឆ្លុះបញ្ចាំងនៃការកើនឡើងនូវការធ្វើពាណិជ្ជកម្មតាម រយៈទូរសព្ទដៃ និងបណ្តាញសង្គម។ ទូរសព្ទដៃ គឺជាទម្រង់ជាពាណិជ្ជកម្មអេឡិចត្រូនិក ដែលត្រូវបានប្រើប្រាស់ដោយប្រជាជនកម្ពុជាប្រមាណជាង ៥៦ភាគរយ ខណៈដែលអតិថិជន មួយភាគបីទៀត (ស្មើនឹង ៣៣ ភាគរយ) ប្រើការទិញទំនិញតាមរយៈគេហទំព័រ និង កម្មវិធី App របស់ទូរសព្ទដៃ។ បើយោងតាមការបង្ហាញពីទំនោរចិត្តរបស់អតិថិជនទាំង ៥៦ភាគរយ ក្នុងការប្រើប្រាស់កម្មវិធីតែមួយដើម្បីដោះស្រាយរាល់ប្រតិបត្តិការរបស់ពួកគេ ភាពសាមញ្ញរបស់ទូរសព្ទដៃហាក់បីដូចជាគន្លឹះដ៏ចម្បង ហើយដែលនៅក្នុងនោះ ៤៤ភាគរយ ជ្រើសរើសធ្វើប្រតិបត្តិការតាមរយៈទូរសព្ទដៃ ដោយមានកម្មវិធី កាបូបចល័ត (mobile wallet) ដែលតភ្ជាប់នៅក្នុងទូរស័ព្ទរបស់ពួកគេ។


ការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ក៏ត្រូវបានគេប្រើញឹកញាប់ជាងមុនដើម្បីជៀសវាងការប្រាស្រ័យទាក់ទងដោយផ្ទាល់ និងកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។ ក្នុងនោះដែរ គេសង្កេតឃើញថា ការទូទាត់តាម រយៈ QR កូដ និង កាបូបអនឡាញ (online wallets) មានការប្រើប្រាស់ខ្ពស់ជាងគេ គឺជាមធ្យមមានដល់ទៅ ៦ ទៅ ៧ ដងក្នុងមួយខែ។ ការបង់រំលស់ក៏កំពុងមានការកើនឡើងផងដែរ ដោយសារតែប្រជាជនកម្ពុជា ៧៦ ភាគរយ បង្ហាញពីរការយល់ដឹងពីវា ហើយ ២៤ ភាគរយ បាននិងកំពុងប្រើប្រាស់សេវាកម្មទូទាត់បង់រំលស់ក្នុងរយៈពេលពីរឆ្នាំកន្លងមក។
ជំងឺរាតត្បាត COVID-19 បានពន្លឿននូវការចាប់យកការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធនៅក្នុងប្រទេស កម្ពុជាដោយសារតែភាពងាយស្រួល និងសុវត្ថិភាព។ ភាគច្រើននៃអ្នកប្រើប្រាស់ (ប្រមាណ៧០%) មានអារម្មណ៍ថាព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ មានសុវត្ថិភាពនៅពេលធ្វើការទូទាត់ប្រាក់តាមរយៈទូរសព្ទដៃ។ ខណៈដែលអតិថិជន ៣៣ ភាគរយទៀត បានសាកល្បងទិញទំនិញនៅលើបណ្តាញសង្គមជាលើកដំបូង ក្នុងអំឡុងពេលមានការរីករាតត្បាតនៃមេរោគ COVID-19 ដោយសារតែវាជាបទពិសោធន៍គួរឱ្យរំភើបមួយ។
លោកស្រី ជុំ ម៉ូនីកា បន្ថែមទៀតថា៖ «យើងស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយមួយ ប៉ុន្តែដំណើរឆ្ពោះទៅរកសង្គមដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ គឺហាក់ដូចជាស្ថិតនៅក្នុងលទ្ធភាពមួយដែលអាចសម្រេចបានសម្រាប់ប្រទេសកម្ពុជា។ បើទោះបីជាការស្វែងរកព័ត៌មាន និងភាពងាយស្រួលក្នុងការប្រើប្រាស់នៅតែជាចំណាប់អារម្មណ៍ខ្ពស់ ពីសំណាក់អតិថិជនក៏ដោយ ការរីកចម្រើននៅតែអាចសម្រេចទៅបានតាមរយៈការផ្តល់ចំណេះដឹងអំពីផលិតផលដែលកាន់តែល្អជាងមុន និងការបន្តផ្តល់នូវភាពច្នៃប្រឌិតដើម្បីផ្តល់ជូននូវដំណោះស្រាយដែលកាន់តែប្រសើរសម្រាប់អ្នកប្រើប្រាស់» ៕
អំពីក្រុមហ៊ុន Visa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេ ក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើង គឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
កញ្ញា ត្រាង ង្វៀន (Trang Nguyen)
ក្រុមហ៊ុន Visa Worldwide Pte. Limited
ទូរសព្ទ ៖ (84) 28 3520 7439
អ៉ីម៉ែល ៖ [email protected]
កញ្ញា គ្រី សុវណ្ណារី
ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាងក្រុមហ៊ុន Visa Inc.
ទូរសព្ទ ៖ (855) 11 733 368
អ៉ីម៉ែល ៖ [email protected]
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១០ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី



