កូវីដ-១៩
ខេត្តកណ្តាលចាក់វ៉ាក់សាំងដល់ពលរដ្ឋគោលដៅ សម្រេចបានស្ទើរទាំងស្រុង
រហូតមកដល់ពេលនេះខេត្តកណ្តាលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋនិងកម្មករនិយោជិតបាន៩៧ភាគរយហើយធៀបនឹងគោលដៅជិត៦០ម៉ឺននាក់។
លោក វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលមានប្រសាសន៍ថា ខេត្តកណ្ដាល បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ា់ក់សាំងការពារជំងឺកូវីដ‑១៩ ទៅលើប្រជាពលរដ្ឋនិងកម្មករកម្មការិនីរោងចក្រចំនួន ជិត ៦ សែននាក់ (៥៩៩២៥១) នាក់ចាប់ពីថ្ងៃទីថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២១ ហើយរហូតមកដល់ថ្ងៃទី០៨ខែកក្កដានេះមានអ្នកចាក់វ៉ាក់សាំងដូសទី១បានចំនួន៩៧ភាគរយខណៈអ្នកចាក់ដូសទី២បាន៧៥ភាគរយ។

ប្រធានមន្ទីរសុខាភិបាលខេត្តរូបនេះ បញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះនឹងចាក់សម្រាប់ដូសទី១ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២១ និងសម្រាប់ ដូសទី ២ ចាប់ពីថ្ងៃទី ២៥មិថុនាដល់ថ្ងៃទី៨ខែកក្កដាឆ្នាំ២០២១។
លោក វេជ្ជបណ្ឌិត បានបន្តថា យ៉ាងណាក៏ដោយ ក្រុមការងារនៅបន្តចាក់ដល់ប្រជាពលរដ្ឋនិងកម្មករនិយោជិតដែលនៅសេសសល់ជាបន្តទៀតដើម្បីធ្វើយ៉ាងណាឱ្យដំណើរការចាក់វ៉ាក់សាំងបានគ្រប់ចំនួនតាមផែនការ។

លោក វេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋនិងកម្មករនិយោជិតដែលនៅមិនទាន់បានចាក់ដូសទី១សូមរួនរាន់មកចាក់នៅតាមទីតាំងដែលអាជ្ញាធរបានកំណត់។ចំណែកអ្នកចាក់ដូសទី១រួចហើយត្រូវមកចាក់ដូសទី២ឱ្យបានមុន២៨ថ្ងៃនៃថ្ងៃចាក់ដូសទី១ព្រោះថាបើហួស២៨ថ្ងៃនឹងត្រូវចាត់ជាអាសាបង់។
ទន្ទឹមនឹងនេះ លោក វេជ្ជបណ្ឌិត បានស្នើឱ្យអាជ្ញាធរមូលដ្ឋានជួយជំរុញដល់ប្រជាពលរដ្ឋនិងកម្មករនិយោជិតដែលនៅមិនទាន់បានចាក់វ៉ាក់សាំងដូសទី១និងដូសទី២មកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍កាត់បន្ថយការចម្លងជំងឺកូវីដ១៩នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលឱ្យកាន់តែថយចុះខណៈបច្ចុប្បន្នការឆ្លងនៅមានសភាពទ្រឹងនៅឡើយដោយក្នុង១ថ្ងៃគិតជាមធ្យមមានអ្នកឆ្លងពី៨០ទៅ១៥០នាក់ទៅតាមថ្ងៃនីមួយៗ។

គួរបញ្ជាក់ថារហូតមកដល់ពេលនេះក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩កំពុងដំណើរការចាក់វ៉ាក់សាំងជួនដល់ប្រជាពលរដ្ឋនៅខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ ស្វាយរៀង កោះកុង ព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ តាកែវ បន្ទាយមានជ័យនិងប៉ៃលិន ខេត្តព្រៃវែងនិងខេត្តសៀមរាបចាក់នៅថ្ងៃទី១០ក្កដាខណៈរាជធា នីភ្នំពេញបានបិទបញ្ចប់យុទ្ធនាការកាលពីថ្ងៃទៅ០៨កក្កដា៕ អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


