Connect with us

ព័ត៌មានជាតិ

ខេត្ត​បាត់ដំបង ត្រៀម​វិទ្យាល័យ​មួយទៀត សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២១​នេះ លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង បានបញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​ថា បច្ចុប្បន្ន​កន្លែង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ក្រៅពី​មន្ទីរពេទ្យ​ខេត្ត គឺ​រដ្ឋបាលខេត្ត ក៏ដូចជា​រដ្ឋបាល​ក្រុង បាន​យក​វិទ្យាល័យ​សម្តេចឪ ជា​កន្លែង​ព្យាបាល​បន្ថែម ដោយសារតែ​អ្នក​ឆ្លង​កូ​វីដ កាន់​តែមាន​កំណើនច្រើនឡើង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ថែមថា បច្ចុប្បន្ន​ចំនួន​អ្នក​សម្រាក​ព្យាបាល​នៅក្នុង​វិទ្យាល័យ​សម្តេចឪ​ មាន​ចំនួន​ប្រមាណជាង​២០០​នាក់​ទៅហើយ ដូច្នេះ​បើទោះបីជា​ស្ថិតិ​នេះ​មិនទាន់​ពេញ​បន្ទប់​ក៏ដោយ ក៏​រដ្ឋបាល​ក្រុង ក៏ដូចជា​រដ្ឋបាល​ខេត្ត​ ត្រូវតែ​ត្រៀម​ទីតាំង​ថ្មី​បន្ថែមទៀត ដើម្បី​ចៀសវាង​ពេល​ដែលមាន​បញ្ហា​បន្ទាន់ រក​កន្លែង​ដាក់​មិនបាន ដោយ​ទីតាំង​ថ្មី​នេះ​បាន​ឯកភាពគ្នា​កំណត់​យក​អនុវិទ្យាល័យ​ព្រះមុនីវង្ស ធ្វើជា​កន្លែង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ។​

គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ខេត្តបាត់ដំបង​បើ​គិត​មកដល់​ល្ងាច​ថ្ងៃទី​៨ ខែកក្កដា នេះ មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប​ចំនួន ១.៤២៧ នាក់​ហើយ ដោយមាន​អ្នកជា​សះស្បើយ​ចំនួន ៦៦៥ នាក់ ស្លាប់ ៩ នាក់ និង​អ្នក​នៅសល់​ដែល​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន៧៥៣ នាក់​៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១២ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម១៨ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ២១ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម