ព័ត៌មានជាតិ
មន្ទីរកសិកម្ម ចែកជូននៅទុនសហវិនិយោគ គាំទ្របណ្ដុំអាជីវកម្ម ចិញ្ចឹមមាន់ដល់បងប្អូនប្រជាកសិករ៣ឃុំ ក្នុងស្រុកព្រៃនប់
ទុនសហវិនិយោគគាំទ្រដល់បណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេស កសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បានធ្វើការចែកជូន បងប្អូនប្រជាកសិករ ចំនួន ៣ឃុំក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងនាមលោកជាប្រធានគ្រប់គ្រង អនុកម្មវិធីផ្សព្វផ្សាយ បច្ចេកទេសសិប្បកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ហៅកាត់ថា អាស្ប៉ាយ) ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ បច្ចុប្បន្នកំពុងប្រព្រឹត្តនៅក្នុង ឃុំទួលទទឹង និងឃុំព្រៃនប់ ព្រមទាំងឃុំជើងគោ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម បានបន្តទៀតថា ក្នុងការចែកទុនសហវិនិយោគជូនដល់ បងប្អូនប្រជាកសិករ ក្នុងគោលបំណងលើកទឹកចិត្តនិងជំរុញឱ្យមានសន្ទុះអភិវឌ្ឍវិស័យកសិកម្មកាន់តែរីកចម្រើនឡើង ជាពិសេសការជំរុញ ការដាំដុះ ការចិញ្ចឹមសត្វនិងវារីវប្បកម្ម ព្រមទាំងការកែច្នៃផលិតផលកសិកម្ម ដើម្បីធានាបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ បង្កើតឱកាសការងារក្នុងវិស័យផលិតកម្ម កសិកម្ម ក្នុងក្របខ័ណ្ឌបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ប្រើប្រាស់រយៈពេលខ្លី ចំណាយដើមទុនតិចទទួលបានផលកម្រៃច្រើន ពិសេសរក្សាបានសន្តិភាពប្រក្រតី តាមជីវភាព គន្លងថ្មីក្នុង អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។



ការអនុវត្តនូវកម្មវិធីសិក្សាបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE )នៅក្នុងឆ្នាំ២០២០ កន្លងមកនេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានអនុវត្តសកម្មភាព ក្នុងស្រុកគោលដៅចំនួន ៣ស្រុកដែលមាន ១៥ឃុំ និងបង្កើតបណ្ដុំអាជីវកម្មបានចំនួន ៩បណ្ដុំអាជីវកម្ម ស្មើនឹង ៤២៩គ្រួសារ ដែលមានស្ត្រីជាមេគ្រួសារចំនួន ១១២គ្រួសាររួចមកហើយ ដែលក្នុងនោះរួមមាន៖ -បណ្ដុំអាជីវកម្ម ដំណាំបន្លែចំនួន ២បណ្ដុំ- បណ្ដុំអាជីវកម្មចិញ្ចឹមមាន់ចំនួន ២បណ្ដុំ-បណ្ដុំអាជីវកម្មចិញ្ចឹមត្រីចំនួន ៣បណ្ដុំ -បណ្ដុំ អាជី វកម្មកែច្នៃបង្គាក្រៀចំនួន ១បណ្ដុំ-បណ្ដុំអាជីវកម្មកម្មបកសាច់ក្ដាមចំនួន ១បណ្ដុំ។ ហើយដោយឡែក ក្នុងឆ្នាំ ២០២១នេះ មន្ទីរកសិកម្មបានបន្តអនុវត្តកម្មវិធីបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្នុងនោះមន្ទីរកសិកម្ម បាននឹងកំពុងអនុវត្តសកម្មភាពក្នុងស្រុកគោលចំនួន ៣ស្រុកដែលមាន ១៥ឃុំ ដោយបានបង្កើតបណ្ដុំអាជីវកម្មបានចំនួន ១៧បណ្ដុំអាជីវកម្មបន្ថែមទៀត ដែលស្មើនឹង ៨៤៥គ្រួសារ៕
អត្ថបទ៖ កោះពស់
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ



