ព័ត៌មានជាតិ
ខេត្តឧត្ដរមានជ័យបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋក្នុងស្រុកពីរ ថ្ងៃស្អែក
អាជ្ញាធរខេត្តឧត្តរមានជ័យនឹងបើកយុទ្ធនាការចាក់សាំងជំងឺកូវីដ-១៩ជូនពលរដ្ឋនៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទនៅថ្ងៃថ្ងៃទី១២ខែកក្កដា ឆ្នាំ ២០២១នេះ។
ថ្លែងក្នុងឱកាសចុះពិនិត្យទីតាំងត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមកចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលបានកំណត់ដោយអាជ្ញាធរ ឃុំ-សង្កាត់របស់ខ្លួន។

លោក អភិបាលខេត្តបានណែនាំដល់ប្រជាពលរដ្ឋមិនត្រូវភ្លេចខ្លួន និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវចូលរួមអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារកូវីដ១៩ របស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ។
ទីតាំងសម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ មានចំនួន១៤។

បច្ចុប្បន្នេះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩បានពង្រីកវិសាលភាពដល់ចំនួន១៨ខេត្តហើយក្នុងចំណោមរាជធានីខេត្តទាំង២៥ក្នុងនោះរួមមាននៅខេត្តកណ្តាល កំពង់ស្ពឺកំពង់ឆ្នាំង ពោធិសាត់ ស្វាយរៀង កោះ កុង ព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ តាកែវ បន្ទាយមានជ័យ ប៉ៃលិន ខេត្តព្រៃវែង ខេត្តសៀមរាបខណៈរាជធានីភ្នំពេញបានបិទបញ្ចប់យុទ្ធនាការកាលពីរថ្ងៃ ទៅ០៨កក្កដាឆ្នាំ២០២១បូកទាំងខេត្តកំពង់ធំបាត់ដំបងនិងខេត្តឧត្តរមានជ័យដែលនឹងចាក់នៅថ្ងៃទី១២កក្កដាស្អែកនេះ៕ អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២៣ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


