ព័ត៌មានអន្ដរជាតិ
មិនគួរឲ្យជឿ! ងងឹតភ្នែក៩ឆ្នាំហើយ តែលោកយាយម្នាក់ អាចមើលឃើញវិញ ក្រោយចាក់វ៉ាក់សាំងកូវីដ
យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កំពុងបង្កើនល្បឿននៅទូទាំងប្រទេសឥណ្ឌា ហើយប្រជាពលរដ្ឋ ត្រូវបានលើកទឹកចិត្តឲ្យទៅចាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ។

ទោះបីជាប្រជាជនខ្លះ មានប្រតិកម្មមួយចំនួនដូចជាគ្រុនក្តៅនិងឈឺចាប់រាងកាយបន្ទាប់ពីចាក់វ៉ាក់សាំងក៏ដោយ ប៉ុន្តែលោកយាយម្នាក់មកពីរដ្ឋ Maharashtra បានអះអាងថា គាត់ជួបប្រទះអព្ភូតហេតុបន្ទាប់ពី ចាក់វ៉ាក់សាំងកូវីដ ដូសទី១។
លោកយាយ Mathurabai Bidve អាយុ៧០ឆ្នាំ មកពីតំបន់ Benderwadi ក្នុងស្រុក Washim នៃរដ្ឋ Maharashtra បានងងឹតភ្នែកអស់រយៈពេល៩ឆ្នាំមកហើយ ដោយសារតែជំងឺភ្នែកឡើងបាយ។ លោកយាយអះអាងថា លោកយាយអាចមើលឃើញវិញ បន្ទាប់ពីចាក់វ៉ាក់សាំង ដូសទី១ កាលពីខែមុន។

យោងតាមការចុះផ្សាយរបស់គេហទំព័រ Zee News បានឲ្យដឹងថា លោកយាយ Bidve បានទទួលវ៉ាក់សាំង Covishield ដូសទី១ កាលពីថ្ងៃទី២៦ខែមិថុនា។ លោកយាយអះអាងថា ភ្នែកម្ខាងរបស់លោកយាយ អាចមើលឃើញបានវិញពី ៣០ទៅ៤០ភាគរយ មួយថ្ងៃបន្ទាប់ពីបានចាក់វ៉ាក់សាំងដូសទី១៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Times Now News
ចុចអាន៖ រដ្ឋមួយរបស់ឥណ្ឌា ប្រកាសអាសន្ន បន្ទាប់ពីផ្ទុះជំងឺឆ្លងតាមសត្វមូស

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា