ព័ត៌មានជាតិ
គ្រាប់មីនប្រភេទPMN2នៅមានគុណភាព០៣គ្រាប់ ត្រូវប្រជាពលរដ្ឋប្រទះឃើញលើដីស្រែ
បាត់ដំបង ៖ គ្រាប់មីនដែលនៅមានគុណភាពនៅឡើយប្រភេទPMN2 ដែលមានសញ្ញាលេខបូកចំនួន០៣គ្រាប់ ត្រូវបានប្រជាកសិករពីរនាក់ បានដើរប្រទះឃើញនៅលើដីស្រែរបស់ខ្លួន លើទីតាំង២ផ្សេងគ្នា ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមកអន្តរាគមន៍។
សមត្ថកិច្ចឲ្យដឹងថា ប្រជាកសិករឈ្មោះឈឿប អ៊ាង ភេទប្រុស អាយុ៥២ឆ្នាំ និងឈ្មោះលឹម កុសល់ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ស្រែអ្នកទាំងពីររស់នៅ ភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
សមត្ថកិច្ចបន្តថា ការប្រទះឃើញនេះខណៈដែលឈ្មោះលឹម កុសល់ ជាម្ចាស់ស្រែនិងសាច់ញាតិម្នាក់ទៀតខាងលើ ដើរមើលដីស្រែរបស់ខ្លួននៅត្រង់ចំណុចផ្លូវអំពិលក្រុមទី៤ ឋិតក្នុងភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
លុះដល់វេលាម៉ោង០៩ព្រឹក នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក៏ស្រាប់តែប្រទះឃើញគ្រាប់មីនទាំងបីនៅលើដីស្រែរបស់ខ្លួន ហើយអ្នកទាំងពីរក៏បានរាយការណ៍ឲ្អោយសមត្ថកិច្ចមកពិនិត្យតែម្តង។
ក្រោយពីសមត្ថកិច្ចជំនាញចុះពិតនិត្យបានអះអាងថា មីនទាំង០៣គ្រាប់នេះនៅមានគុណភាពជាប្រភេទPMN2(ភីអឹមអិនធួ)សញ្ញាលេខបូកផលិតនៅប្រទេសសូវៀត។ សមត្ថកិច្ចសន្និដ្ឋានថា គ្រាប់មីនទាំង៣គ្រាប់នេះ បានបង្ហាញរូបរាងនៅលើដីស្រែនាពេលនេះ ដោយសារតែទឹកហូរច្រោះរសាត់តាមទឹកកាលពីរយៈពេលមានជំនន់កន្លងទៅ ទើបគ្រាប់មីនទាំងបីនេះ រសាត់តាមទឹកមកនៅលើដីស្រែបែបនេះ។
បច្ចុប្បន្នសមត្ថកិច្ចបានដាក់ស្លាកសញ្ញាមីន និង រាយការណ៍ជូនមន្ត្រីCMACយកទៅកម្ទេចចោលទៅតាមបច្ចេកទេសជំនាញ៕
ដោយ ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ