Connect with us

កីឡា

ជប៉ុន​រក​ឃើញ​ករណី​ឆ្លង​កូវីដ​ដំបូង​នៅ​ភូមិ​កីឡាអូឡាំពិក

បានផុស

នៅ

ប្រទេស​ជប៉ុន​បាន​រក​ឃើញ​ករណី​ឆ្លង​កូវីដ-១៩​លើក​ដំបូង​នៅ​ភូមិ​កីឡា​​ដែល​ជា​មណ្ឌល​ស្នាក់​នៅ​របស់​គណៈ​ប្រតិភូ​កីឡា​ជម្រើស​ជាតិ​នានា​មក​ពី​ទូទាំង​ពិភព​លោក​សម្រាប់​ការ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវ​ក្តៅ​នៅ​ជប៉ុន។

សម្រាប់​ការ​រក​ឃើញ​លើក​ដំបូង​នៅ​ភូមិ​កីឡា​នេះ​បាន​ធ្វើ​ឲ្យ​​អ្នក​ឆ្លង​កូវីដ-១៩​ពាក់​ព័ន្ធ​នឹង​កីឡា​អូឡាំពិក​​​១៤​នាក់បន្ថែម​ទៀត​​​គិត​​ចាប់​តាំង​ពី​ថ្ងៃទី​១ ខែ​កក្កដា និង​សរុបតួលេខ​​ឡើង​ដល់​​៤៤​នាក់​ ​មុន​ពេលមិន​ដល់​មួយ​សប្តាហ៍​ផង​​ការ​​​បើក​ព្រឹត្តិការណ៍អូឡាំពិក​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី​២៣ ខែ​កក្កដា។​

គណៈកម្មាធិការ​អូឡាំពិក​តូក្យូ​២០២០ បាន​និយាយ​ថា អ្នក​ដែល​ពាក់​ព័ន្ធ​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ។

ក្នុង​ចំណោមឆ្លង​១៣​នាក់​ផ្សេង​ទៀត​ មាន​៤​នាក់​ជា​បុគ្គលិក​ពាក់​ព័ន្ធ​នឹង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ដែល​ត្រូវ​បាន​បញ្ជាក់​ថា អ្នក​ទាំង​នោះ​ពាក់​ព័ន្ធ​នឹង​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ គណៈកម្មាធិការ​ប៉ារ៉ាឡាំពិក​អន្តរជាតិ ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល ដៃ​គូ និង​សមាជិក​ប្រព័ន្ធ​​ផ្សព្វផ្សាយ​ជា​ដើម។

កាល​ពី​ថ្ងៃ​សុក្រ ម្សិល​មិញ ទី​ក្រុង​តូក្យូ​មាន​ករណី​ឆ្លង​កូវីដ-១៩​ចំនួន ១២៧១​នាក់​ដែល​ជា​សញ្ញា​ឆ្លងខ្ពស់​២៧​ថ្ងៃ​ជាប់​គ្នា។

ហោច​ណាស់​មាន​អត្តពលិក​៥​នាក់​ហើយ​ធ្វើ​តេស្ត​រក​ឃើញ​កូវីដ-១៩​ចាប់​តាំង​ពី​ក្រុម​ជម្រើស​ជាតិ​មួយ​ចំនួន​បាន​​ទៅ​ដល់​ប្រទេស​ជប៉ុន​ដើម្បី​ត្រៀម​ខ្លួន​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ insidethegames

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ទឹងសៀមរាបមិនមែនកើត​ពី​ធម្មជាតិ ឆ្លងកាត់​ការ​ជីកដោយមនុស្សជំនាន់អាណាចក្រខ្មែរ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ឆន ស្រីណេត ផ្តាំអ្នកវែកញែកមិនឃើញតម្លៃការខិតខំថ្នាក់ដឹកនាំថា “គួររួបរួមសាមគ្គីគ្នាទៅល្អជាង”

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ១១ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

សន្តិសុខសង្គម១៥ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ១១ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ១៤ ម៉ោង មុន

សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម