ព័ត៌មានអន្ដរជាតិ
សមាជិកសភាជាប់ឆ្នោតថ្មីនៃបក្សកាន់អំណាចរបស់មីយ៉ាន់ម៉ា ត្រូវបានបាញ់សម្លាប់
សមាជិកសភាជាប់ឆ្នោតថ្មីរបស់គណបក្សកាន់អំណាចមីយ៉ាន់ម៉ាត្រូវបានបាញ់សម្លាប់ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់នៅភាគខាងជើងនៃរដ្ឋ Shan ហើយគណបក្សនេះកាលពីថ្ងៃអាទិត្យបានជំរុញឲ្យមានការស៊ើបអង្កេតភ្លាមៗ ហើយបានប្រកាសថ្កោលទោសអំពើហិង្សានយោបាយ បន្ទាប់ពីការបោះឆ្នោតក្នុងខែនេះ ។
អ្នកនាំពាក្យគណបក្សលោក Myo Nyunt បាននិយាយថា លោក Htike Zaw ត្រូវបានគេបាញ់សម្លាប់នៅហាងមួយនៅផ្ទះរបស់គាត់នៅទីប្រជុំជន Kyaukme កាលពីថ្ងៃសៅរ៍ ។ បុរសដែលបានស្លាប់នេះបានឈ្នះអាសនៈនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី ៨ ខែវិច្ឆិកា ដែលបាននាំមកនូវជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីសម្រាប់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ។
លោក Myo Nyunt បានប្រាប់ Reuters តាមទូរស័ព្ទថា “គាត់បានចេញទៅលក់ នៅពេលអតិថិជនមកដល់ ហើយអតិថិជនបានបាញ់គាត់” ។ លោកបានបន្ថែមថា គណបក្សបានស្នើសុំឲ្យអាជ្ញាធរស៊ើបអង្កេតឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

លោកបាននិយាយថា “យើងសូមប្រកាសថ្កោលទោសចំពោះអំពើហិង្សានេះ ជាពិសេសអំពើហិង្សាទាក់ទងនឹងនយោបាយដែលមិនល្អសម្រាប់អនាគតប្រទេសយើង” ។
ទន្ទឹមនោះប៉ូលិសក្នុងតំបន់មិនបានឆ្លើយតបតាមទូរស័ព្ទសម្រាប់ការសុំការអត្ថាធិប្បាយនោះទេ ។
ការបោះឆ្នោតនេះគឺធ្វើឡើងត្រឹមតែលើកទី ២ ប៉ុណ្ណោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីចុងពាក់កណ្តាលសតវត្សរ៍នៃការគ្រប់គ្រងដោយយោធាក្នុងឆ្នាំ ២០១១ ហើយគណបក្ស NLD របស់លោកស្រី អ៊ុងសាន ស៊ូជី ទទួលបានជ័យជម្នះគួរឲ្យកត់សម្គាល់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


