ព័ត៌មានជាតិ
សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទបួនទីតាំងរឹបអូសបានសាច់អួន១៤០ម៉ែត្របង្គោលឫស្សី១៥០ដើម លែងកូនត្រី១០គីឡូក្រាម
បន្ទាយមានជ័យ ៖ ក្នុងពេលរដូវបិទនេសាទសមត្ថកិច្ចចម្រុះមួយក្រុមដឹកនាំដោយ លោកសេង ធូ នាយសង្កាត់រដ្ឋបាលជលផលស្រុកមង្គលបុរី រួមជាមួយនឹងលោកឈួម ធូ មន្ត្រីអាជ្ញាធរបឹងទន្លេសាប កម្លាំងកងរាជអាវុធហត្ថ និងប្រជាសហគមន៍បានចុះបង្ក្រាបបទល្មើសនេសាទនានាដែលកើតមាននៅក្នុងរដូវបិទនេសាទនេះដើម្បីទុកឱកាសឲ្យត្រីពង នៅ ល្ងាច ថ្ងៃទី១៩ ខែកក្កដាឆ្នាំ ២០២១នៅក្នុងភូមិសាស្ត្រ ឃុំសំបួរស្រុកមង្គលបូរី ជាប់នឹងតំបន់រនាមព្រៃលិចទឹកបឹងទន្លេសាប។

លោកសេង ធូ នាយសង្កាត់រដ្ឋបាលជលផលស្រុកមង្គលបុរីបានឲ្យដឹងថាការចុះបង្ក្រាបបទល្មើសទេសាទនេះមានបទល្មើសនេសាទបានជាហូរហែដោយជនខិលខូចបានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ធនធានមច្ឆជាតិក្នុងរដូវត្រីពងកូននេះ។

លោកបានឲ្យដឹងថា ក្នុងការបង្ក្រាបនេះរយៈពេលមួយថ្ងៃសមត្ថកិច្ចចំរុះបានរឹបអូសនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ក្នុងភូមិចែកអង្កររកឃើញ របាំងសាច់អួនប្រវែងប្រហែល ៥០ ម៉ែត្របង្គោលឫស្សីចំនួន ៥០ដើម។ នៅចំណុចអន្លង់វិលរឹបអូសរបាំងសាច់អួនចំនួន៣០ម៉ែត្របង្គោលឫស្សីចំនួន៤០ដើម។ នៅចំណុចស្ទឹងតាគើតក្រោមស្រែព្រៃរបាំងសាច់អួនប្រវែង ៣០ ម៉ែត្របង្គោលឫស្សី ១៤ ដើម និងនៅចំណុចក្នុងស្ទឹងក្រោមស្រែព្រៃរបាំងសាច់អួន៣០ម៉ែត្រនិងបង្គោលឫស្សីចំនួន ៣០ដើម។

សរុបទាំងបួនទីតាំងរឹបអូសបានរបាំងសាច់អួនចំនួន១៤០ម៉ែត្រនឹងបង្គោលឫស្សីសរុប១៥០ដើមព្រមទាំងបានដោះលែងកូនត្រី ចូលក្នុងបឹងធម្មជាតិវិញចំនួន១០គីឡូក្រាមផងដែរ។ ដោយឡែកជនខិលខូចដែលប្រព្រឹត្តបទល្មើសនេសាទខាងលើបានគេចខ្លួនបាត់ស្រមោល។

ក្នុងនោះលោកសេង ធូ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពច្បាប់នេសាទឲ្យបានត្រឹមត្រូវដើម្បីចៀសវាងមានបញ្ហានិងការបង់ខាតនានានៅពេលដែលសមត្ថកិច្ចអនុវត្តច្បាប់ និងសូមឲ្យប្រជាពលរដ្ឋជាពិសេសអ្នកនេសាទត្រូវចូលរួមការពារធនធានមច្ឆជាតិទាំងអស់គ្នាឲ្យបានគង់វង្សតាមរយៈការនេសាទត្រឹមត្រូវតាមច្បាប់អនុញ្ញាត៕
ដោយ ៖ វ៉ាន់ ណាង





-
សន្តិសុខសង្គម២២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


